លោក Putin បញ្ជាក់ថាការចរចា ជាមួយនឹងអ៊ុយក្រែន បន្តជាប់គាំងតែរុស្សី គ្មានផែនការចល័តទ័ពថ្មីឡើយ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ី លោកVladimir Putin បាននិយាយថា
ការចរចាជាមួយនឹងអ៊ុយក្រែន បានជាប់គាំង ខណៈពេលដែលបានច្រានចោលរបាយការណ៍ ដែលថារុស្ស៊ីនឹងចាប់ផ្តើមការប្រមូលផ្តុំថ្មី បន្ទាប់ពីការបោះឆ្នោតរដ្ឋDumaថា មិនសមហេតុសមផលនោះទេ ។
យោងតាមគេហទំព័រ Kremlin បានឱ្យដឹងថា លោក Putin បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ
កាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូល របស់អង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុង Bishkek រដ្ឋធានីនៃប្រទេស Kyrgyzstan នេះបើយោងតាមគេហទំព័រ Kremlin ។
លោកបាននិយាយថា រុស្ស៊ីគាំទ្រ ការចរចាដោយផ្អែកលើ ខ្លឹមសារជាក់ស្តែង ហើយនឹងស្វាគមន៍កិច្ចខិតខំប្រឹង ប្រែងណាមួយដែលអាចរួមចំណែកជាក់ស្តែង ក្នុងការបញ្ចប់ជម្លោះ។
លោក Putin បាននិយាយថា រុស្ស៊ីសង្ឃឹមថានឹងសម្រេចបានសន្តិភាពយូរអង្វែង និងទូលំទូលាយនៅក្នុងអ៊ុយក្រែន និងនៅទូទាំងទ្វីបអឺរ៉ុប ដោយបន្ថែមថា ទីក្រុងមូស្គូត្រៀមខ្លួនជាស្រេចក្នុងការចរចាជាមួយនរណាម្នាក់ដែលមានបំណងចូលរួម។ រុស្ស៊ីគោរពជំហររបស់ប្រទេសដែលគាំទ្រ ដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះ។
ចំពោះការវិវដ្តទៅ នៃសមរភូមិវិញ លោកPutinបាននិយាយថា យន្តហោះគ្មានមនុស្ស បើកនៅតែជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់កង កម្លាំងរុស្ស៊ី ។ ទោះបីជាមានការលំបាកក៏ដោយ លោកPutinបាននិយាយថា កងទ័ពរុស្ស៊ីកំពុងបង្កើនល្បឿន វាយលុករបស់ពួកគេ និង
ឆ្ពោះទៅមុខតាមផែនការ នៅក្នុងតំបន់ Donetsk ជាកន្លែងដែលពួកគេបានគ្រប់គ្រងការតាំងទីលំនៅចំនួន១៥ នៅក្នុងខែសីហា។
លោកមានទំនុកចិត្តលើការទទួលជ័យជម្នះ ប៉ុន្តែជៀសវាងការកំណត់ពេលវេលាជាក់លាក់ណាមួយសម្រាប់ការបញ្ចប់ជម្លោះ ដោយសង្កត់ធ្ងន់ថាសង្គ្រាមគឺសាហាវ ហើយពិបាកនឹងព្យាករខ្លាំងណាស់៕
ប្រែសម្រួល៖ស៊ុនលី
