រដ្ឋមន្ដ្រីមហាផ្ទៃ ផ្អាកការងារបណ្តោះអាសន្ន ចំពោះមន្ត្រីនគរបាល ២រូប នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
ស្វាយរៀង ៖ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលចំនួន ២រូប នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ មូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា។
បើតាមសេចក្ដីសម្រេច មន្ដ្រី ២រូបនោះ រួមមាន ៖ វរសេនីយ៍ទោ ឈុន ឆាង នាយការិយាល័យនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច, វរសេនីយ៍ត្រី យ៉ន បូណាវី នាយរងការិយាល័យនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច។
លើសពីនេះ សាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវទៅបង្ហាញមុខរៀងរាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រហូតមានការសម្រេចជាថ្មី៕


