ក្រសួងមហាផ្ទៃ ផ្អាកការងារ អធិការរងម្នាក់ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្ដីសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ វរសេនីយ៍ទោ វ៉ែន សុភ័ក្រ អធិការរង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំណុះអគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
បើតាមសេចក្ដីសម្រេច សាមីខ្លួន ត្រូវទៅបង្ហាញមុខរៀងរាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រហូតមានការសម្រេចជាថ្មី៕


