Feature

ប្រធានកាកបាទក្រហមកម្ពុជា ឧបត្ថម្ភ១០ម៉ឺនដុល្លារ ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានសម្រេចឧបត្ថម្ភថវិកា១០ម៉ឺនដុល្លារ តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន ។

ការសម្រេចឧបត្ថម្ភថវិកា១០ម៉ឺនដុល្លារ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែននេះ ជាការឆ្លើយតបតាមការអំពាវនាវរបស់សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។

សូមបញ្ជាក់ថា ភ្លាមៗក្រោយពីគ្រោះមហន្តរាយទឹកជំនន់នៅព្រំដែនប្រទេសចិន និងប្រទេសនេប៉ាល់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦កន្លងទៅនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីតក់ស្លុតរន្ធត់ចិត្តឥតឧបមា និងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះឧបទ្ទវហេតុគ្រោះមហន្តរាយធម្មជាតិ ដែលបានបណ្តាលឱ្យមានមនុស្សបាត់បង់ជីវិតជាង១ពាន់នាក់ រាប់ពាន់នាក់កំពុងបាត់ខ្លួន និងប្រជាពលរដ្ឋជាង១ម៉ឺននាក់ទៀតត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព ព្រមទាំងបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៕

To Top