ជនសង្ស័យជនជាតិ កូរ៉េខាងត្បូងម្នាក់ ដែលត្រូវ ប៉ូលីស Interpol តាមចាប់ខ្លួន ត្រូវបានឃាត់ខ្លួននៅកោះភូកេត ប្រទេសថៃ ក្រោយលាក់ខ្លួនអស់ ជាច្រើនឆ្នាំ
បរទេស៖ មន្រ្តីអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនជនជាតិកូរ៉េខាងត្បូងម្នាក់ (ត្រូវបានគេស្គាល់ឈ្មោះថា Mr. Lee) នៅលើកោះភូកេត (Phuket) ដែលជាកោះទេសចរណ៍ដ៏មមាញឹកបំផុតរបស់ប្រទេសថៃ។ ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីជនសង្ស័យរូបនេះ បានលាក់ខ្លួន និងរស់នៅដោយលើសទិដ្ឋាការ (Visa Overstay) អស់រយៈពេលជាង ៨ ឆ្នាំ (ប្រមាណ ២,៩៩២ ថ្ងៃ)។
បុរសជនជាតិកូរ៉េខាងត្បូងរូបនេះ គឺជាមុខសញ្ញាតាមចាប់ខ្លួនតាមរយៈ «សដីកាក្រហម» របស់អង្គការបប៉ូលិសអន្តរជាតិ (Interpol Red Notice) ចាប់តាំងពីឆ្នាំ ២០១៨ មក។ តាមការចោទប្រកាន់ លោក Lee បានជាប់ពាក់ព័ន្ធនឹង បណ្តាញឆបោក បង្កការខូចខាតជាថវិកាអស់ជាង ៨០០ លានវ៉ុន (ប្រមាណ ១៨.៧ លានបាត) នេបើយោងតាមការចេញផ្សាយ VN Express កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៦ ។
ការជួញដូរគ្រឿងញៀនឆ្លងដែន ដឹកនាំបណ្តាញរត់ពន្ធកញ្ឆាពីប្រទេសថៃទៅកាន់កូរ៉េខាងត្បូង ដើម្បីលក់តាមប្រព័ន្ធអនឡាញ និង បទល្មើសផ្សេងៗទៀតរួមមានការជាប់ពាក់ព័ន្ធក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន ២៣ ករណី ដូចជាការជួញដូរផ្លូវភេទ និងអំពើហិង្សាជាដើម។
កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅខុនដូមួយកន្លែងក្នុងស្រុក Muang ខេត្តភូកេត ដោយដកហូតបានទូរស័ព្ទដៃ និងប័ណ្ណធនាគារ (Debit Cards) ចំនួន ៣ សន្លឹក ដែលសង្ស័យថាប្រើប្រាស់ក្នុងសកម្មភាពខុសច្បាប់។ អាជ្ញាធរថៃបានចោទប្រកាន់រូបគេពីបទ «រស់នៅផុតកំណត់ទិដ្ឋាការ» ហើយនឹងរៀបចំនិរទេសរូបគេត្រឡប់ ទៅកាន់ប្រទេសកូរ៉េខាងត្បូងវិញ ដើម្បីប្រឈមមុខនឹងទោសទណ្ឌតាមផ្លូវច្បាប់។
ប្រៃសម្រួល៖ គីរី
