Feature

កម្លាំងជំនាញ អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្រុមក្មេងទំនើង ០៤នាក់ ប្រដាប់ដោយអាវុធ ក្រោយមានការខលប្តឹងតាមរយៈលេខ Hotline 1292

កំពង់ស្ពឺ​៖ ​ ក្រោម​បទបញ្ជា​យ៉ាងម៉ឺងម៉ាត់ពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន ០៤នាក់ ប្រដាប់ដោយកាំបិត និងដំបងព្រួតគ្នាវាយទៅលើជនរង្រ្គោះយ៉ាងសាហាវបង្កឲ្យមានរបួសយ៉ាងដំណំត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថធ្វើការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប។

ដែលករណីនេះដែរប្រព្រឹត្តទៅកាលពីវេលាម៉ោង ១៩:៤៥នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចទំនប់២៤ ក្បែរវិទ្យាល័យ២៤កញ្ញា ស្ថិតនៅភូមិត្រពាំងកក់ ឃុំពោធិអង្រ្កង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ​ដោយជនសង្ស័យទាំងនោះប្រដាប់ដោយកាំបិត និងដំបងព្រួតគ្នាវាយទៅលើជនរង្រ្គោះយ៉ាងសាហាវ បង្កឲ្យជនរង្រ្គោរងរបួសយ៉ាងតំណំ ក្រោយទទួលបានការខលប្តឹងពីឪពុកជនរង្រ្គោះសុំកិច្ចអន្តរាគមន៍មកកងរាជអាវុធហត្ថតាមរយៈលេខ Hotline 1292 កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ដែលជនសង្ស័យទី០១មានឈ្មោះ សុត វាសនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស រួចក៏ឈានទៅចាប់ខ្លួនជនសង្ស័យទី២បន្តមានឈ្មោះ ដុស ជីវ័ន ភេទប្រុស អាយ១៦ឆ្នាំ មុខរបរនៅផ្ទះ បន្ទាប់មកកម្លាំងជំនាញក៏បានបន្តស្រាវជ្រាវនិងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតមានឈ្មោះ សឿន ស៊ីម៉ាស ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស រួចក៏ឃាត់ខ្លួនសង្ស័យម្នាក់ទៀតមានឈ្មោះ ផុន ចាន់ថន ភេទប្រុស អាយ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ។ និងបានចាប់យកវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូ ចំនួន០២គ្រឿង (ម៉ាក HONDADREAM ពណ៌ខ្មៅ ឆ្នាំ២០១៧ ឡើងឆ្នាំ២០២២ ផ្លាកលេខ ភ្នំពេញ 1GL-7069, ម៉ាក SUZUKI NEX CROSSOVER ពណ៌ក្រហម ឆ្នាំ២០២៣ ផ្លាកលេខ ភ្នំពេញ 1LV-1003) , ទូរស័ព្ទ ចំនួន0៤គ្រឿង (ម៉ាក IPHONE) ។

បច្ចុប្បន្នជនសង្ស័យ  រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី ។

ជាចុងក្រោយលោក ​ឧត្តម​សេនីយ​ត្រី​​​ ម៉េ​ង​ ស្រ៊ុន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏​សូម​អំពាវនាវ​ដល់បងប្អូនប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ទាំងអស់ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ បានឃើញក្រុមក្មេងទំនើងដែលចូលចិត្តបង្ហោះម៉ូតូតាមផ្លូវសារធារណះ ចោរលួច ចោរប្លន់ ករណីគ្រឿងញៀន  ឫក៏ជួបនូវឧបទ្ទវហេតុផ្សេងៗហើយត្រូវការជំនួយអន្តរាគមន៍​ពីកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សូមធ្វើការទំនាក់ទំនងមកកាន់ លេខទូរសព្ទ​អន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline 1292 ហើយជំនាញអាវុធហត្ថនឹងរក្សារការសម្ងាត់ជូនផងដែរ៕

To Top