Feature

ឥណ្ឌូណេស៊ី​ ស្វែងរកថវិកាចន្លោះពី ២៦-២៧ ពាន់លានដុល្លារ ដើម្បីផ្លាស់ប្តូរប្រព័ន្ធសុខាភិបាលជាតិ

ហ្សាកាតា៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Budi Gunadi Sadikin បានថ្លែងប្រទេសឥណ្ឌូណេស៊ី​ កំពុងស្វែងរកថវិកាបន្ថែមចំនួន ២៦ ទៅ ២៧ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការផ្លាស់ប្តូរប្រព័ន្ធសុខាភិបាលជាតិ និងបង្កើនអាយុកាលរំពឹងទុករបស់ប្រជាជន។

ថ្លែងនៅក្នុងកិច្ចប្រជុំដៃគូសុខាភិបាលឥណ្ឌូណេស៊ីលើកទី៤ លោក Sadikin បានឧ្យដឹងថា រដ្ឋាភិបាលមានគោលបំណងបង្កើនអាយុកាលរំពឹងទុកឱ្យដល់ ៧៦ ឆ្នាំ និងអាយុកាលរស់នៅប្រកបដោយសុខភាពល្អឱ្យដល់ ៦៥ ឆ្នាំ ដែលស្របតាមគោលដៅដែលបានកំណត់ដោយប្រធានាធិបតី Prabowo Subianto។

ការផ្លាស់ប្តូរប្រព័ន្ធសុខាភិបាលនេះត្រូវបានប៉ាន់ប្រមាណថា​ ត្រូវការថវិកាសរុប ២២៣ ពាន់លានដុល្លារ ដោយក្នុងនោះថវិកាប្រហែល ២០៣ ពាន់លានដុល្លារត្រូវបានធានារួចហើយពីសំណាក់រដ្ឋាភិបាល និងប្រព័ន្ធសុខាភិបាលផ្ទាល់។

លោកបានបញ្ជាក់ថា ក្នុងចំណោមថវិកានោះ មានទឹកប្រាក់ ១៧៧ ពាន់លានដុល្លារត្រូវបានបែងចែកសម្រាប់ការផ្លាស់ប្តូរនេះ ដែលធ្វើឱ្យនៅខ្វះខាតថវិកាចំនួន ២៦ ទៅ ២៧ ពាន់លានដុល្លារទៀតសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ។

គួរបញ្ជាក់ថា​ ប្រទេសឥណ្ឌូណេស៊ី​ កំពុងស្វែងរកវិធីបំពេញចន្លោះខ្វះខាតផ្នែកហិរញ្ញវត្ថុនេះ ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិ និងអង្គការសប្បុរសធម៌នានា៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top