កម្មវិធីជួបជុំអតិថិជន រថយន្ត Ford VIP DAY ប្រចាំខេត្តសៀមរាប
ខេត្តសៀមរាប៖ សូមស្វាគមន៍ Ford VIP DAY សូមគោរពអញ្ជើញ លោក លោកស្រី ចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីពិសាអាហារជប់លាង ពេលល្ងាច ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៦ ចាប់ពីម៉ោង ៦:០០នាទីល្ងាច ដល់ម៉ោង ១០:០០នាទីយប់ នៅភោជនីយដ្ឋាន មង្គលពេជ្រ ដែលមានទីតាំងនៅ ភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាបខេត្តសៀមរាប។

ជាមួយគ្នានោះថែមទាំងមានការដាក់បង្ហាញ នូវរថយន្តស៊េរីទំនើបៗម៉ូឌែលចុងក្រោយ ជូនដល់អតិថិជនឲ្យទស្សនា និងមានការធ្វើបទបង្ហាញទៅលើរថយន្តផ្ទាល់តែម្ដង។
ជាពិសេសគឺជាក្រុមហ៊ុនលក់រថយន្តដ៏ធំប្រចាំនៅកម្ពុជា ដែលមានការផលិតនិងតំឡើងនៅក្នុងរោងចក្រក្នុងស្រុក ប្រទេសកម្ពុជា ផងដែរ។





ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល
