លោក Trump អះអាងថាក្រុមហ៊ូទី Houthi បានព្រមព្រៀងថា នឹងមិនវាយប្រហារមកលើអាមេរិកឡើយ
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងវ៉ាស៊ីនតោនកំពុងទំនាក់ទំនង ឥតឈប់ឈរជាមួយក្រុមហ៊ូទី Houthi របស់ប្រទេសយេមែន ដែលបានយល់ព្រមមិនធ្វើសង្គ្រាមជាមួយសហរដ្ឋអាមេរិកនោះទេ។
ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានបរទេសរបស់ Fox News លោក Trey Yingst បាននិយាយកាលពីថ្ងៃអាទិត្យថា លោកទើបតែបាននិយាយជាមួយលោក Trump និងបានបញ្ជូនបន្តការអត្ថាធិប្បាយរបស់ប្រធានាធិបតីផង។
ការលើកឡើងរបស់លោក Trump បានកើតឡើងខណៈដែលភាពតានតឹងរវាងក្រុម Houthis និងអារ៉ាប៊ីសាអូឌីតបានកើនឡើងយ៉ាងខ្លាំង។
លោក Trump បានធ្វើការកត់សម្គាល់ស្រដៀងគ្នានេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអៀរឡង់កាលពីដើមខែនេះ។
បន្ថែមពីនោះលោក Trump បាននិយាយនៅពេលនោះថា៖ពួកគេអនុញ្ញាតឱ្យយើងដឹង ពួកគេមិនចង់ប្រយុទ្ធជាមួយយើងទេ ហើយបញ្ជាក់ទៀតថាក្រុមនេះមិនចង់ឱ្យសហរដ្ឋអាមេរិក ដើរតាមពួកគេរហូតនោះដែរ។
ក្នងនោះដែរCNN ក៏បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ថា យោធាអាមេរិកនឹងមិនបើកការវាយប្រហារ ប្រឆាំងនឹងក្រុម Houthi របស់យេមែនដែរ៕
