រដ្ឋបាលស្រុកក្រគរ ជូនដំណឹងដល់ពលរដ្ឋអំពីជំនន់ ទឹកភ្លៀងក្នុងភូមិសាស្រ្តរបស់ខ្លួន
ពោធិ៍សាត់៖ រដ្ឋបាលស្រុកក្រគរ សូមជូនដំណឹងដល់សាធារណជនបានជ្រាបថា ជំនន់ទឹកភ្លៀងបានកើតឡើងដោយសារភ្លៀងធ្លាក់រយៈពេល ៤ ទៅ៥ថ្ងៃ នៅតំបន់ប៉ែកខាងលើភ្នំ ដែលបានបណ្តាលឱ្យមានទឹកជំនន់រហ័ស (Flash Flood) តាមរយៈស្ទឹងក្រគរ និងបែកវាលតាម ស្ទឹង អូរ ប្រឡាយមួយចំនួនធ្វើឱ្យប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន និងប៉ះពាល់ដល់ផ្លូវ និងស្ពានមួយចំនួនក្នុង ឃុំឈើតុំ ឃុំស្វាយស ឃុំអន្លង់ត្នោត ឃុំអន្សាចំបក់ និងឃុំក្បាលត្រាច។

រដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋាន កំពុងចុះពិនិត្យ និងតាមដានយ៉ាងយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន និងត្រៀមអន្តរាគមន៍ជានិច្ច។

ស្ថានភាពទឹកនៅប៉ែកខាងលើ បានស្រកចុះបានចំនួន ២តឹកហើយ តែទឹកក៏បានរុញមកផ្នែកខាងក្រោមផងដែរ។ សូមបងប្អូនប្រជាពលរដ្ឋមេត្តាយកចិត្តទុកដាក់ខ្ពស់ និងបង្កើនការប្រុងប្រយត្ន័ទាំងអស់គ្នា៕



ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល
