ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យបន្តពង្រឹងកិច្ចការពារវប្បធម៌ និងអត្តសញ្ញាណជាតិ ព្រមទាំងយកចិត្តទុកដាក់ជំរុញការគ្រប់គ្រង និងផ្សព្វផ្សាយវប្បធម៌ខ្មែរ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្ដិភាព។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តពង្រឹងកិច្ចការពារវប្បធម៌និងអត្តសញ្ញាណជាតិ និងយកចិត្តទុកដាក់ជំរុញការគ្រប់គ្រង និងការផ្សព្វផ្សាយវប្បធម៌ខ្មែរតាមកម្មវិធីសំខាន់ៗនានាជាមួយវិស័យឯកជន៕
