អាជ្ញាធរជាតិអប្សា កំពុងបញ្ចៀកទឹកជំនន់ ទឹកភ្លៀងកុំអោយលិចក្នុងតំបន់រមណីយដ្ឋានអង្គរនឹងក្រុងសៀមរាប
ខេត្តសៀមរាប៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា ដែលកំពុងប្រចាំការ២៤ ម៉ោង កំពុងតាមដាន និងបញ្ចៀសជំនន់ទឹកភ្លៀងក្នុងតំបន់រមណីយដ្ឋានអង្គរ និងក្រុងសៀមរាប ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្តាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងនោះតំបន់ខេត្តសៀមរាប ដែលបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងបរិមាណទឹកយ៉ាងច្រើនសន្ធឹកហូរចុះពីភ្នំគូលែន។

ដើម្បីគ្រប់គ្រងស្ថានការណ៍នេះ ក្រុមការងារគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា ដែលបានប្រចាំការជាប់នៅតាមគោលដៅសំខាន់ៗ និងបើកទ្វាបញ្ចៀសទឹកនៅតាមទ្វារទឹកមួយចំនួន បង្ការកុំឱ្យជន់លិចក្នុងតំបន់រមណីយដ្ឋានអង្គរ និងក្រុងសៀមរាប។



ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល
