លោក ខូយ រីដា ចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទ លើផ្ទៃបឹងទន្លេសាប
ពោធិ៍សាត់៖ រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំកោះសំពៅមាស ជាន់ទី១ សាលាខេត្តពោធិ៍សាត់ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទ លើផ្ទៃបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមក ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងទិសដៅការងារបន្ត។

កិច្ចប្រជុំបានផ្តោតសំខាន់លើការពង្រឹងប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ការពារធនធានជលផល និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅលើផ្ទៃបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមច្បាប់៕
រូបភាពប្រភព ÷ រដ្ឋបាលខេត្តពោធិ៍សាត់
អត្ថបទនេះ ÷ ខេម៉ា / ដើមអម្ពិល
