Feature

លោក សុខ សូកេន និងភរិយា ចូលរួមក្នុងពិធី សម្ពោធសៀវភៅ “ការលេចត្រដែតឡើងវិញ៖ ការបាត់បង់និងរកឃើញឡើងវិញនូវគំនូរក្នុងព្រះវិហារព្រះកែវមរកត”

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងលោកស្រី ចម ក្រស្នា បានអញ្ជើញចូលរួមក្នុង ពិធីអបអរសាទរនៃការសម្ពោធសៀវភៅ “ការលេចត្រដែតឡើងវិញ៖ ការបាត់បង់និងរកឃើញឡើងវិញនូវគំនូរក្នុងព្រះវិហារព្រះកែវមរកត” ក្រោមអធិបតីភាព លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) របស់ធនាគារជាតិនៃកម្ពុជា។

ពិធីសម្ពោធនេះ គឺជាការបើកទំព័រថ្មីមួយទៀតក្នុងការបង្ហាញពីការស្តារឡើងវិញនូវមរតកសិល្បៈបុរាណរបស់ជាតិដែលធ្លាប់បានបាត់បង់នាអតីតកាល តាមរយៈការបង្ហាញនូវគំនូរក្នុងព្រះវិហារព្រះកែវមរកត ដើម្បីដាស់ស្មារតីដល់អ្នកជំនាន់ក្រោយឱ្យចូលរួមស្រឡាញ់ ជ្រោមជ្រែង និងថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរឱ្យកាន់តែគង់វង្សបន្ថែមទៀត៕

To Top