រុស្ស៊ីវាយប្រហារបណ្តាញ ថាមពលអ៊ុយក្រែន បង្ខំឱ្យមានការកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី ខណៈរដូវរងាកំពុងឈានចូលមកដល់
បរទេស៖ រុស្ស៊ីកាលពីថ្ងៃពុធ បានបើកយុទ្ធនាការផ្លូវអាកាសដែលរំពឹងទុកយ៉ាងទូលំទូលាយប្រឆាំងនឹងបណ្តាញថាមពលរបស់អ៊ុយក្រែន ដោយវាយប្រហាររោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញទីក្រុងគៀវ និងតំបន់ផ្សេងទៀត ក្នុងការវាយប្រហាររួមគ្នាដ៏ធ្ងន់ធ្ងរបំផុតលើទីតាំងថាមពលក្នុងរយៈពេលប៉ុន្មានខែ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ថា ការវាយប្រហារទាំងនេះ ដែលមន្ត្រីអ៊ុយក្រែនបាននិយាយថា មនុស្សប្រាំពីរនាក់ត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាន់តែខ្លាំងឡើងជាច្រើនថ្ងៃជាចម្បងលើរដ្ឋធានី ដែលជាការចាប់ផ្តើមនៃអ្វីដែលប្រជាជនអ៊ុយក្រែនជាច្រើនរំពឹងថា នឹងក្លាយជាការវាយប្រហាររដូវរងាដែលមានបំណងធ្វើឱ្យទីក្រុងធ្លាក់ចូលទៅក្នុងភាពត្រជាក់ និងភាពងងឹត នៅពេលដែលអ៊ុយក្រែនខ្វះប្រព័ន្ធការពារផ្លូវអាកាស។
ប្រតិបត្តិករបណ្តាញថាមពលរដ្ឋរបស់អ៊ុយក្រែន Ukrenergo បាននិយាយថា ខ្លួនបានដាក់ចេញនូវការកាត់ផ្តាច់ថាមពលបន្ទាន់ ជាលទ្ធផលនៃការវាយប្រហារនៅទីក្រុងគៀវ និងតំបន់ជុំវិញចំនួនបី ជាលើកដំបូងដែលវិធានការបែបនេះ ត្រូវបានដាក់ចេញនៅក្នុងរដ្ឋធានីចាប់តាំងពីរដូវផ្ការីក។
សូមជម្រាបថា ការវាយប្រហាររបស់រុស្ស៊ីកាលពីរដូវរងាមុន ដែលបាននាំមកនូវសីតុណ្ហភាពទាបបំផុតមិនធ្លាប់មាន បានបំផ្លាញប្រព័ន្ធថាមពល និងកំដៅ ដែលបង្ខំឱ្យប្រជាជនអ៊ុយក្រែនសម្របខ្លួនទៅនឹងកាលៈទេសៈដ៏លំបាក។
ប្រែសម្រួលៈ តុលា
