ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ របស់ គ.ជ.ប. ១តុលា ឆ្នាំ២០២៦

ភ្នំពេញ៖ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុ នៃកិច្ចប្រជុំ គ.ជ.ប កែសម្រួលសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ស្របតាមច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ពិនិត្យខ្លឹមសារបដា និងខ្លឹមសារខិត្តបណ្ណ សម្រាប់ផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ សេចក្តីព្រាងគំរូបញ្ជី ឈ្មោះអ្នកបានមកបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ឆ្នាំ២០២៣ ព្រមទាំងពិនិត្យ និងសម្រេចលើទម្រង់បែបបទ និងឯកសារចំនួន ១៣ប្រភេទ សម្រាប់បម្រើឱ្យ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧។

បន្ទាប់ពីបានស្តាប់របាយការណ៍ របស់អង្គភាពជំនាញ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ពាក់ព័ន្ធនឹងឯកសារ ដែលមានក្នុងរបៀបវារៈរួចមក អង្គប្រជុំ គ.ជ.ប បានពិភាក្សាលើឯកសារយ៉ាងល្អិតល្អន់ តាមរបៀបវារៈម្តងមួយៗ និងបានលើកយោបល់កែសម្រួលខ្លឹមសារ និងពាក្យពេចន៍មួយចំនួន ហើយអ ង្គ ប្រជុំ គ.ជ.បបានសម្រេចដូចខាងក្រោម៖

១.  របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាកែសម្រួល ហើយបានសម្រេចឯកភាពលើកំណត់ហេតុនៃកិច្ចប្រជុំគ.ជ.ប ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។

២. របៀបវារៈទី២៖ អង្គប្រជុំ គ.ជ.ប ពិនិត្យ និងកែសម្រួលសេចក្តី ព្រាង បទបញ្ជា និងនីតិវិធីសម្រា ប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យស្របតាមច្បា ប់ ស្តី ពីវិសោធនកម្ម ច្បា ប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។

ក្នុងរបាយការណ៍របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប បានឱ្យដឹងថាច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ត្រូវបានរដ្ឋសភាអនុម័ត យល់ព្រមកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ហើយព្រឹទ្ធសភា បានពិនិត្យឱ្យយោបល់ឯកភាពទាំងស្រុងនៅថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២៦ លើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ ច្បាប់ ស្តីពីវិសោធនកម្មនេះ មានបីមាត្រា គឺមាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ ដែលមានខ្លឹមសារនៃមាត្រា កំណត់អំពីគោលការណ៍នៃ ការបែងចែកមុខតំណែង ថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់។ ច្បាប់នេះ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាស ថាស្របនឹងរដ្ឋធម្មនុញ្ញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

ក្រោយពីបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ លើសេចក្តី ព្រាង បទបញ្ជានិងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប បានព្រាងជូនអង្គប្រជុំ គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចឱ្យអគ្គលេខាធិការដ្ឋាន ធ្វើការកែសម្រួលឡើងវិញ ដើម្បីសមស្របតាមមាត្រានៃច្បាប់ស្តី ពីវិសោធនកម្ម ច្បា ប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។

៣. របៀបវារៈទី៣៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងកែសម្រួលលើខឹ្លមសារ បដា និងខិត្តបណ្ណ (Poster) និងបានសម្រេចឯកភាពលើឯកសារទាំងពីរនោះ សម្រាប់ផ្សព្វ ផ្សា យ អប់រំជូនសាធារ ណជន ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កា ត់អាណត្តិទី៦ ឆ្នាំ២០២៧។

៤. របៀបវារៈទី៤៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យលើសេចក្តីព្រាងគំរូបញ្ជីឈ្មោះ អ្នក បានមកបោះ ឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣សម្រាប់គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត ប្រើប្រាស់ក្នុងពេលចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រា ប់ ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ឆ្នាំ២០២៧។ ក្រោយពីបានពិភាក្សារួចអង្គប្រជុំ គ.ជ.ប បានសម្រេចឯកភាពលើ គំរូបញ្ជីឈ្មោះ អ្នក បានមកបោះ ឆ្នោត។

៥. របៀបវារៈទី៥៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើទម្រង់បែបបទសរុបចំនួន ១៣ប្រភេទ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹ ក្សឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧។  អង្គប្រ ជុំគ.ជ.ប បានពិភាក្សា និងកែសម្រួលខ្លឹមសារមួយចំនួន និងបានសម្រេចឯកភាព លើទម្រង់ទាំងនោះមានដូចខាងក្រោម៖

– ពាក្យបណ្តឹង (ទ.១២០២)

– សម្រង់សេចក្តីសម្រេច (ទ.១២០៣)

– កំណត់ហេតុសាកសួរ នៅថ្នាក់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប)

– កំណត់ហេតុសម្រេច នៅថ្នាក់ គឃ.សប

– កំណត់ហេតុប្រជុំផ្សះផ្សា នៅថ្នាក់ គឃ.សប

– កំណត់ហេតុផ្តល់មតិ នៅថ្នាក់ គឃ.សប

– លិខិតអញ្ជើញ នៅថ្នាក់ គឃ.សប

– កំណត់ហេតុសាកសួរ នៅថ្នាក់ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប)

– កំណត់ហេតុប្រជុំផ្សះផ្សា នៅថ្នាក់ គធ.ខប

– កំណត់ហេតុសវនាការ នៅថ្នាក់ គធ.ខប

– លិខិតអញ្ជើញ នៅថ្នាក់ គធ.ខប

– ស្រោមសំបុត្រដាក់រាល់ឯកសារពាក់ព័ន្ធនឹងពាក្យបណ្តឹងតវ៉ា ឬ/និងពាក្យបណ្តឹងជំទា ស់ ដែលបានដាក់នៅ គឃ.សប (បើមាន)

– ស្រោមសំបុត្រដាក់រាល់សម្រង់សេចក្តីសម្រេចរបស់ គធ.ខប ពាក់ព័ន្ធនឹង ពាក្យបណ្តឹងតវ៉ា ឬ/និងពាក្យបណ្តឹងជំទាស់។

មុននឹងបញ្ចប់កិច្ចប្រជុំ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានរំលឹក ដល់អគ្គលេខាធិការ គ.ជ.ប ពន្លឿនការកែសម្រួលសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យស្របតាមច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ឱ្យបានឆាប់បំផុត។ឯកឧត្ដម ក៏បានរំលឹកអំពីការប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការចុះឈ្មោះបោះឆ្នោត ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ និងការប្រើប្រាស់លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល និងលិខិបញ្ជាក់ភាពត្រឹមត្រូវ នៃទិន្នន័យអត្តសញ្ញាណបុគ្គល នៅពេលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណ ត្តិទី៦ឆ្នាំ២០២៧៕

To Top