ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ធ្វើការកោតសរសើរ ចំពោះការដកទ័ពអាមេរិកចេញ ទាំងស្រុងពីអ៊ីរ៉ាក់ គឺជាជ័យជំនះជាប្រវត្តិសាស្ត្រ

បរទេស ៖ យោងតាមការចេញផ្សយា របស់ RT កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ហៅកាត់ថាIRGC បានស្វាគមន៍ចំពោះការដកទ័ព របស់អាមេរិកចេញពីអ៊ីរ៉ាក់ ដោយបន្ថែមថា ជនជាតិអាមេរិក គួរតែចាកចេញពីប្រទេស ផ្សេងទៀតទាំងអស់នៅក្នុងតំបន់។

កាលពីថ្ងៃពុធ មន្ទីរបញ្ចកោណបានប្រកាសថា ទាហានអាមេរិកចុងក្រោយបានចាកចេញពីប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីបាននៅទីនោះអស់រយៈពេល២៣ ឆ្នាំ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីម្សិលមិញដែលឧទ្ទិសដល់ការដកទ័ពរបស់សហរដ្ឋអាមេរិក IRGC បាននិយាយថា ខ្លួន អបអរសាទរប្រទេសដែលមានមោទនភាពរបស់អ៊ីរ៉ាក់។

យោងតាមមន្ទីរបញ្ចកោណបានឱ្យដឹងថា សហរដ្ឋអាមេរិកបានបាត់បង់កងទ័ពសរុបចំនួន៤៤១៩ នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់។ វិទ្យាស្ថាន Watson នៅសាកលវិទ្យាល័យ Brown បានប៉ាន់ប្រមាណថា ការលុកលុយបានធ្វើឱ្យអ្នកបង់ពន្ធអាមេរិក ប្រហែល២,៨ទ្រីលានដុល្លារ។ សេចក្តីថ្លែងការណ៍របស់ IRGCបានសរសេរថា តួលេខទាំងនេះបង្ហាញពីការបរាជ័យដ៏ធ្ងន់ធ្ងរ និងគួរឱ្យអាម៉ាស់របស់អាមេរិក ។

The Guard បានទទូចថា វត្តមានរបស់អាមេរិកមិនត្រឹមតែមិននាំមកនូវសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាប្រភពនៃអសន្តិសុខ អំពើភេរវកម្ម និងអស្ថិរភាពនៅអាស៊ីខាងលិច៕

To Top