សមត្ថកិច្ចខេត្តសៀមរាប បានហៅក្មេងស្រីដែលប្រើសម្ដីមិនល្អ ហៅមកធ្វើកិច្ចសន្យា
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦នេះ នគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយ ក្រុមការងារលេខាធិការដ្ឋាន រក្សាសណ្ដាប់ធ្នាប់សាធារណៈនៃរដ្ឋបាលក្រុងសៀមរាប បានហៅក្មេងស្រីដែលប្រើពាក្យសម្ដីមិនសមរម្យ មកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាកែប្រែកំហុស ដោយមានការចូលរួមពីអាណាព្យាបាលផងដែរ។

បន្ទាប់ពីបានឃើញ ការផ្សព្វផ្សាយវីដេអូ នៅលើបណ្តាញសង្គមហ្វេសប៊ុក ករណីជម្លោះពាក្យសម្តី រវាងក្មេងស្រី ជាអ្នកលក់ដូរ និងម្ចាស់រថយន្ត Prius ពណ៌ស កាលពីយប់មិញ នៅចំណុចមន្ទីរគន្ធបុប្ផា ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជ្រាបជាព័ត៌មាន។


ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល
