នយោបាយ

សកម្មភាពក្រុម ឧទ្ទាម​របស់​ សម ​រង្ស៊ី​ ត្រៀមបង្កើត ព្រឹត្តិការណ៍តាមព្រំដែន ខ្មែរ-ថៃ ប៉ោយប៉ែត មានការផ្លាស់ប្តូរ ផែនការ

បន្ទាយមានជ័យ​: រាល់សកម្មភាព នៃក្រុមឧទ្ទាមត្រៀមបង្កើតព្រឹត្តិការណ៍តាមព្រំដែនខ្មែរ ថៃ ប៉ោយប៉ែត មានការផ្លាស់ប្តូរផែនការជួបជុំជាក្រុម នាំគ្នាចេញដំណើរ ពីទីក្រុងបាងកក ប្រទេសថៃ ទៅកាន់ព្រំដែនខេត្តស្រះកែវ ដោយចាប់ផ្តើមចេញដំណើរ ចាប់ពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាបន្តបន្ទាប់ និងការមកជួបជុំគ្នាទាំងអស់ នៅព្រឹកថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ប្រភព​ព័ត៌មាន​ពី​ប្រទេស​ថៃ មិនទាន់ផ្លូវការ តែអាចទុកចិត្ត​បាន​ឲ្យ​ដឹងថា​ពួកឧទ្ទាមក្រៅច្បាប់ បានបែងចែកនៃការធ្វើដំណើរ ដោយមិនបាច់ចេញទៅព្រមគ្នា ឲ្យតែឡានណាពេញចេញមុន នៅតាមទីតាំងខុសៗគ្នាមានដូចជា៖

1.  ទីតាំងស្ថានីយរថយន្តក្រុង ម៉ឈីត

2.  ទីតាំងចំណតរថយន្តនៅ ប្រាទូណាម 

3.  ទីតាំងនៅក្បែរ វត្ត គីងកែវ ដែរមានអ្នកចាត់ចែតដោយពលករឈ្មោះ សុភី និងឆ្មាខ្មែរ

4.  ទីតាំងនៅស្រុក សំរោង ខេត្ត សមុទ្រប្រាកាន ដឹកនាំដោយឈ្មោះ គង់ សភា

5.  ទីតាំងមិនទាន់ប្រាកដអាចមានបន្ថែមនៅ ឈុនបុរី និងបាងពូដោយការចេញដំណើរ មិនជាលក្ខណៈប្រមូលផ្តុំឡើយ គឺទៅជាក្រុមមួយៗ តាមរយៈកម្លាំងដែលបានបែងចែក មិនលើសពីគ្នា១០នាក់ ក្នុង១ក្រុម ហើយថវិកាទាំងការធ្វើដំណើរ ស្នាក់នៅ ហូបចុក គឺជាបន្ទុករបស់អតីតគណបក្ស សង្គ្រោះជាតិ ទទួលខុសត្រូវ​។ 

គូសបញ្ជាក់​ថាស្ថាន​ភាព​ទូទៅ នៅតំបន់ព្រំដែនប៉ោយប៉ែតនាល្ងាចថ្ងៃទី៨​ ខែ​វិច្ឆិកា​នេះមានសភាពធម្មតា ដូចសព្វមួយដង​ពោលគឺ​ប្រជាពលរដ្ឋ​ និង​អាជីវករ​ធ្វេីដំណេីរចេញចូល​ ដោះដូរទំនិញ​ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិតជាប្រក្រតី​  ខណ: ក្រុមសកម្មជនគាំទ្រចលនាឧទ្ទាម​ សម​ ​រង្ស៊ី​  ប្រមាណ​៣០នាក់ ជិះឡាន៣គ្រឿង បានមកដល់ផ្ទះ​សំណាក់​យុកធីប​ ស្ថិតក្នុងស្រុកអារញ្ញ​ ខេត្ត​ស្រះកែវ​ ដេីម្បីប្រមូលផ្ដុំកម្លាំង ត្រៀមធ្វេីសកម្មភាពខុសច្បាប់ នៅក្បែរព្រំដែនកម្ពុជា-​ថៃ​ ត្រង់ចំណុចច្រកអន្តរជាតិប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ ​ ។ 

សូមរំលឹកថា​ ទណ្ឌិត​ សម​រង្ស៊ី​មេដឹកនាំ​ចលនា​ឧទ្ទាមក្រៅច្បាប់កាលពីថ្ងៃទី៧​ ខែ​ វិច្ឆិកា​ កន្លងទៅបានប្រកាសពន្យាពេល ធ្វេីមាតុភូមិនិវត្តន៍មកស្រុកខ្មែរ​ ក្រោយ​លោកនាយករដ្ឋមន្ត្រី​ប្រាយុទ្ធ​ ចាន់អូចា​  មិនឲ្យប្រេីប្រាស់ទឹកដីថៃ ដេីម្បីប្រមូលសកម្មជនសម្រុកចូលស្រុកខ្មែរដេីម្បីធ្វេីរដ្ឋប្រហារផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់៕

To Top