Feature

លោក ទីវ រ៉ាវុឌ្ឍ និងក្រុមការងារ ជួបសំណេះសំណាល សួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងបងប្អូនចូលនិវត្តន៍ ២៤០នាក់ នៅស្រុកក្រគរ

ពោធិ៍សាត់ ៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ទីវ រ៉ាវុឌ្ឍ ប្រធានក្រុមការងារចុះជួយឃុំក្បាលត្រាច ឃុំកំពង់ពោធិ៍ និងឃុំអូរសណ្តាន់ និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយលោកគ្រូ អ្នកគ្រូ និងបងប្អូនចូលនិវត្តន៍ ស្ថិតនៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ (គណៈបក្សប្រជាជន ស្រុកក្រគរ ) ។

ក្នុងឱកាសនោះ លោក ទីវ រ៉ាវុឌ្ឍ និងក្រុមការងារ បានសម្តែងនូវការយកចិត្តទុកដាក់ និងការគោរពចំពោះលោកគ្រូ អ្នកគ្រូ ព្រមទាំងបងប្អូនចូលនិវត្តន៍ ដែលបានចូលរួមចំណែកក្នុងវិស័យអប់រំ និងការអភិវឌ្ឍសង្គមកន្លងមក។

ជាមួយគ្នានេះ លោក ទីវ រ៉ាវុឌ្ឍ និងក្រុមការងារ ក៏បាននាំយកអំណោយចែកជូនដល់លោកគ្រូ អ្នកគ្រូ និងបងប្អូនចូលនិវត្តន៍ សរុបចំនួន ២៤០នាក់ ក្នុងម្នាក់ៗទទួលបាន ត្រីខ ១យួរ និងនំ ១ប្រអប់ធំ ប្រគល់ជូន កុំព្យូទ័រ១គ្រឿងអោយកងរាជអាវុធហត្ថស្រុក្រគរ ដើម្បីជាការសួរសុខទុក្ខ និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ពួកគាត់។

កម្មវិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល រីករាយ និងកក់ក្តៅ ដោយបានបង្ហាញពីស្មារតីយកចិត្តទុកដាក់ និងការចុះជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងមន្ត្រីរាជការចូលនិវត្តន៍នៅមូលដ្ឋាន។

អត្ថបទដោយ÷ ខេម៉ា / ដើមអម្ពិល

To Top