សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើង បានផ្អាកផែនការសកម្មភាពយោធា ប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូងក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការយោធាកណ្តាលក្រោមអធិបតីភាពមេដឹកនាំលោក គីម ជុងអ៊ុន ដោយលើកឡើងនូវសំណួរអំពីចេតនារបស់ក្រុងព្យុងយ៉ាង នៅពីក្រោយការសម្រេចចិត្តនេះ។
ការសម្រេចចិត្តនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលព្រោះថា កូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងកោះប្រជុំគណៈកម្មាធិការយោធាមជ្ឈិមនៃគណបក្សកម្មករដែលកំពុងកាន់អំណាច ដើម្បីគាំទ្រសកម្មភាពយោធាដែលយោធារបស់ខ្លួន បានគំរាមធ្វើឱ្យមានការប្រឆាំងនឹងកូរ៉េខាងត្បូងដោយកំហឹងចំពោះខិត្តប័ណ្ណប្រឆាំងនឹងក្រុងព្យុងយ៉ាង។
ទីភ្នាក់ងារព័ត៌មានកណ្តាលផ្លូវការរបស់កូរ៉េរាយការណ៍ថា មេដឹកនាំលោក គីម ជុងអ៊ុន បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំបឋមរបស់គណៈកម្មាធិការយោធាកណ្តាលតាមរយៈខ្សែអាត់វីដេអូនៅថ្ងៃអង្គារ និងបានសម្រេចចិត្តបញ្ឈប់ផែនការសកម្មភាពយោធា៕ដោយ ឈូក បូរ៉ា