ព័ត៌មានជាតិ

កម្ពុជា-អាស៊ែបៃហ្សង់ ចុះអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រួមជាមួយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ បានអញ្ជើញ ចូលរួមជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈនៃការយោគយល់គ្នា ចំនួន៣ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់។ 

អនុស្សរណៈនៃការយោគយល់គ្នា ចំនួន៣ រួមមាន៖

១-អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។

២-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាង វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង សាកលវិទ្យាល័យ ADA ដែល ចំណុះឱ្យ ក្រសួងការបរទេសនៃ សាធារណរដ្ឋអាស៊ែបៃហ្សង់។

៣-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ៕

To Top