ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ តុលា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ ចេញផ្សាយនាពេលថ្មីៗនេះ ថា ជំនួបនេះនឹងធ្វើឡើងនាព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ពិធីសំណេះសំណាលនេះរៀបចំឡើងក្នុងគោលបំណងអបអរសាទរ និងលើកទឹកចិត្តដល់សិស្សានុសិស្សដែលទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡងព្រមទាំងជំរុញឱ្យបន្តខិតខំសិក្សារៀនសូត្រ និងអភិវឌ្ឍសមត្ថភាព ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស និងសង្គមជាតិ៕

To Top