ក្រសួងសុខាភិបាល ក្រើនរំលឹកពលរដ្ឋបង្ការ និងទប់ស្កាត់ការកើនឡើងនូវជំងឺផ្តាសាយ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រេីនរំលឹកប្រជាពលរដ្ឋបង្ការ និងទប់ស្កាត់ការកើនឡើងនូវជំងឺផ្តាសាយ ខណ:ករណីជំងឺផ្តាសាយនេះ មានកើនឡើងគួរឱ្យកត់សម្គាល់។
តាមរយៈសេចក្ដី ប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ថា តាមរយៈប្រព័ន្ធតាមដានរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ករណីជំងឺផ្តាសាយមានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសលើកុមារតូចៗ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានភាពស៊ាំចុះខ្សោយ។
ជំងឺផ្តាសាយ អាចឆ្លងយ៉ាងងាយ តាមរយៈដំណក់ទឹកតូចៗ ដែលចេញពីការក្អក ឬកណ្តាស់របស់អ្នកជំងឺ និងការប៉ះពាល់ផ្ទាល់ជាមួយសម្ភារ ឬផ្ទៃដែលមានមេរោគជំងឺផ្តាសាយ។
ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា «សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ ដោយអនុវត្តតាមវិធានការបង្ការសំខាន់ៗ ដូចជា ប្រកាន់ខ្ជាប់អនាម័យដៃ ដោយលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុលដែល ជាពិសេសមុនពេលបរិភោគអាហារ និងក្រោយពេលប៉ះពាល់សម្ភារសាធារណៈ»។
ក្រសួង បន្ដថា រក្សាអនាម័យផ្លូវដង្ហើម ដោយខ្ទប់មាត់ និងច្រមុះ ពាក់ម៉ាស ប្រើកន្សែងដៃ ប្រើផ្នត់កែងដៃ ឬក្រដាសអនាម័យ នៅពេលក្អក ឬកណ្តាស់ រួចបោះចោលក្រដាសក្នុងធុងសំរាមបិទជិតឱ្យបានត្រឹមត្រូវ និងមិនត្រូវខាកស្តោះ ពាសវាលពាសកាលឡើយ។
ក្រសួង បន្ថែមថា ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺក្បាល ហូរសំបោរ ឬពិបាកដកដង្ហើម ត្រូវស្វែងរកការពិគ្រោះ យោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ឬទូរសព្ទមកកាន់ ទទួលបានការណែនាំ។ មកកាន់លេខ១១៥ ដើម្បី
ក្រសួងសុខាភិបាល បានសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់នឹងចូលរួមអនុវត្តតាមការណែនាំខាងលើឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុខភាពផ្ទាល់ខ្លួន និងសហគមន៍ទាំងមូល៕
