ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជហឫទ័យ ទុកដាក់ខ្ពស់អំពីសុខទុក្ខ ប្រជានុ រាស្រ្ត បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យផ្ទាល់ ដ៏ឧត្តុង្គឧត្តមវិសេសវិសាល ចំនួន ១លានដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជាវិភាគទាន ចូលរួមបង្ការ និងទប់ស្តាត់ការរីករាលដាល នៃជំងឺ COVID-19៕