Feature

លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកម្ពុជា-ឡាវ-វៀតណាម ប្រចាំឆ្នាំ២០២៦ បញ្ចប់ដោយជោគជ័យ

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ព កម្ពុជា-ឡាវ-វៀតណាម ប្រចាំឆ្នាំ២០២៦ បញ្ចប់ដោយភាពជោគជ័យ ក្នុងគោលដៅការពារ និងសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទាំង៣ប្រទេស។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៤ តុលា នេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ថា «លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ព៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម ប្រចាំឆ្នាំ២០២៦ ប្រកបដោយភាពជោគជ័យ ក្នុងគោលដៅចម្បងសំខាន់បំផុតរបស់កងទ័ពយើងទាំង៣ គឺការការពារ និងសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយើងទាំង៣ប្រទេស»។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរក្រសួងការពារប្រទេសវៀតណាម ដែលបានប្រើប្រាស់ធនធានមនុស្ស ២,៣៨២នាក់ ក៏ដូចជា សម្ភារសង្គ្រោះដ៏ទំនើបថ្មី ដើម្បីទប់ទល់ បង្ការ សង្គ្រោះលើគ្រោះមហន្តរាយ ព្យុះ ទឹកជំនន់ បាក់ដី បាក់អាគារ ដោយបានបង្ហាញនូវបទពិសោធន៍ខ្ពស់ ក្នុងការជួយសង្គ្រោះប្រជាជ។

សូមបញ្ជាក់ថា ក្នុងលំហាត់ហ្វឹកហ្វឺនខាងលើ កងទ័ពកម្ពុជា ៧២នាក់ និងកងទ័ពឡាវ ៧៤នាក់ បានរួមចំណែកក្នុងការរៀបចំលំហាត់ហ្វឹកហ្វឺន ទទួលបាននូវបទពិសោធន៍យ៉ាងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់គ្រោះមហន្តរាយ៕

To Top