អភិបាលខេត្តពោធិ៍សាត់ បន្តចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខពលរដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយគ្រោះរាំងស្ងោត និង គ្រោះទឹកជំនន់នៅឃុំស្វាយដូនកែវ ស្រុកបាកាន
ពោធិ៍សាត់÷នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំស្វាយដូនកែវ ស្រុកបាកាន ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយគ្រោះរាំងស្ងួត និងទឹកជំនន់ជាបន្តបន្ទាប់។

តាមទិន្នន័យបឋម ទឹកជំនន់បានប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៤៧គ្រួសារ ក្នុង ៨ភូមិ និងធ្វើឱ្យខូចខាតស្រែស្រូវជាង ៤០០ហិកតា។

ក្នុងឱកាសនោះ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានសម្តែងការសោកស្តាយចំពោះការខូចខាត និងណែនាំឱ្យអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ប្រញាប់ប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ ដើម្បីរៀបចំវិធានការស្តារឡើងវិញ និងផ្តល់ជំនួយសង្គ្រោះជូនប្រជាពលរដ្ឋរងគ្រោះឱ្យបានទាន់ពេលវេលា៕



ប្រភព÷ស្រុកបាកានថ្ងៃនេះដោយ÷ធឿន/ដើមអម្ពិល
