ឃាត់ខ្លួនបុរសម្នាក់ ដែលផ្ទុះអាវុធបណ្តាលឲ្យរងរបួសកូនប្រុសខ្លួនឯង នៅខណ្ឌព្រែកព្នៅ
ភ្នំពេញ ៖ កម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនបុរសម្នាក់ ដែលផ្ទុះអាវុធបណ្តាលឲ្យរងរបួសកូនប្រុសខ្លួនឯង នៅចំណុចវាលស្រែ ភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ករណីផ្ទុះអាវុធនេះ កើតឡើងនៅថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៦ វេលាម៉ោង២០ និង ២០នាទី នៅចំណុចវាលស្រែ ភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បន្ទាប់មកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

សូមបញ្ជាក់ថា បច្ចុប្បន្នជនបង្ក និងវត្ថុតាង នាំយកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីសាកសួរនិងអនុវត្តតាមនីតិវិធី៕

