បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍ នាពេលថ្មីៗនេះ មន្ត្រីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានស្តីបន្ទោសទៅលើសមយុទ្ធរួមគ្នារបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ជាមួយរដ្ឋាភិបាលទីក្រុងសេអ៊ូល ដោយហៅប្រទេសទាំងពីរនេះថា «មនុស្សដែលធ្វើឱ្យគេអស់កម្លាំងកាយឬចិត្ដ» លើការសន្ទនា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។
គ្រាន់តែប៉ុន្មានថ្ងៃបន្ទាប់ពី មន្ទីរប៉ង់តាហ្គោនបានប្រកាសថា សហរដ្ឋអាមេរិកនឹងកំណត់ធ្វើ សមយុទ្ធយោធាដែនអាកាសជាមួយប្រទេសកូរ៉េខាងត្បូង នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ជំនួសសមយុទ្ធប្រចាំឆ្នាំរបស់ពួកគេគឺ Vigilant Ace ដែលជាឯកអគ្គរដ្ឋទូតមិនផ្លូវការ របស់ក្រសួងការបរទេសកូរ៉េខាងជើង បានអះអាងថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក“ គឺស្មើនឹងការប្រកាសអំពីការប្រឈមមុខ” ជាមួយកូរ៉េខាងជើង ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
អ្នកការទូតរូបនេះបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា“ ភាពព្រហើនរបស់យោធា អាមេរិកគឺជាសកម្មភាពបង្កហេតុនិងគ្រោះថ្នាក់បំផុតនៃ មនុស្សដែលធ្វើឱ្យគេអស់កម្លាំងកាយឬចិត្ដ លើផ្កាភ្លើងនៃកិច្ចពិភាក្សាកូរ៉េខាងជើង – អាមេរិក ដែលជិតផុតពូជ” ។ គ្មាននរណាម្នាក់នឹងជឿថា សមយុទ្ធសង្គ្រាមដែលបានផ្លាស់ប្តូរនេះ ក៏នឹងផ្លាស់ប្តូរលក្ខណៈឈ្លានពាន របស់ពួកគេនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា