Feature

រដ្ឋសភាថ្កោលទោស ចំពោះទង្វើខុសច្បាប់ របស់ក្រុមឧទ្ទាមក្រៅប្រទេស បង្កើតរដ្ឋសភាខុសច្បាប់

ភ្នំពេញ ៖ រដ្ឋសភានៃកម្ពុជា បានចេញញត្តិថ្កោលទោសដាច់អហង្ការបំផុត ចំពោះសកម្មភាពរបស់ពួកឧទ្ទាមក្រៅច្បាប់ ក្នុងការបង្កើត «រដ្ឋសភាខុសច្បាប់» នៅទីក្រុងប៉ារីស កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ។

រដ្ឋសភាចាត់ទុកទង្វើនេះ ជាការរំលោភលើរដ្ឋធម្មនុញ្ញ និងបំផ្លាញឆន្ទៈ របស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។

ជាមួយគ្នានេះ រដ្ឋសភាអំពាវនាវដល់ជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស ប្រុងប្រយ័ត្នខ្ពស់កុំចាញ់ឧបាយកលញុះញង់ និងបន្តរក្សាសាមគ្គីភាព និងការជឿជាក់លើរាជរដ្ឋាភិបាល សភា និងថ្នាក់ដឹកនាំកំពូល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តដឹកនាំប្រទេសជាតិ មានសុខសន្តិភាព វិបុលភាព និងកិត្យានុភាពលើឆាកអន្តរជាតិជានិច្ចនិរន្តរ៍៕

To Top