តម្លៃប្រេងធ្លាក់ចុះ ១% ខណៈកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត របស់អ៊ីរ៉ង់ ជួយកាត់បន្ថយការព្រួយបារម្ភ អំពីការផ្គត់ផ្គង់
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះបន្តិចនៅថ្ងៃអង្គារ ដោយបានថយចុះប្រហែល ១% ខណៈដែលក្តីសង្ឃឹមសម្រាប់ការដោះស្រាយជម្លោះ ដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានជួយកាត់បន្ថយការព្រួយបារម្ភអំពីការផ្គត់ផ្គង់ តាមរយៈការចរចានៅទីក្រុងតេអេរ៉ង់ ទោះបីជាមានការវាយប្រហារថ្មីៗ ពីក្រុមហ៊ូទី ទៅលើប្រទេសអារ៉ាប៊ីសាអូឌីតក៏ដោយ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ១ ដុល្លារ ឬ ០,៨៦% មកនៅត្រឹម ១១៤,៨១ ដុល្លារក្នុងមួយធុង ខណៈដែលតម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ៨៨ សេន ឬ ០,៨៦% មកនៅត្រឹម ១០០,៨៨ ដុល្លារ។ តម្លៃប្រេងទាំងពីរប្រភេទនេះ បានធ្លាក់ចុះ ១% នៅដើមដំបូងនៃវគ្គជួញដូរ។
កាលពីថ្ងៃចន្ទ ប្រទេសអារ៉ាប៊ីសាអូឌីត តួកគី និងប្រទេសប៉ាគីស្ថាន បានជួបពិភាក្សាជាមួយមន្ត្រីអ៊ីរ៉ង់នៅទីក្រុងតេអេរ៉ង់ ដោយមានគោលបំណងកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសទាំងបួនបានព្រមព្រៀងគ្នាបន្តការចរចា ដោយមានគោលដៅពង្រឹង កិច្ចសហប្រតិបត្តិការលើវិស័យសន្តិភាព និងសន្តិសុខ។
ប្រែសម្រួលៈ តុលា
