Feature

គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា សម្រេចជ្រើសរើសបេក្ខជន ចំនួន ៥,០០០នាក់ សម្រាប់វគ្គដំបូង ឆ្នាំ២០២៦

ភ្នំពេញ៖ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានសម្រេច ជ្រើសរើសបេក្ខជន ភេទប្រុសសរុបចំនួន៥,០០០នាក់ សម្រាប់វគ្គដំបូង ឆ្នាំ២០២៦។

យោងតាមសេចក្ដីជូនដំណឹង របស់ ក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ ថា «ក្រោយពីបានទទួល និង ពិនិត្យពាក្យសុំចូលបំពេញ កាតព្វកិច្ចយោធា របស់ប្រជាពលរដ្ឋរួចមក គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានសម្រេច ជ្រើសរើសបេក្ខជន ភេទប្រុសសរុបចំនួន៥,០០០នាក់ សម្រាប់វគ្គដំបូង ឆ្នាំ២០២៦»។

បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ នឹងជូនដំណឹងទៅប្រជាពលរដ្ឋដែលបានជាប់ឈ្មោះចូលបំពេញកាតព្វកិច្ចយោធាវគ្គដំបូងនេះ ឬប្រជាពលរដ្ឋ ដែលបានដាក់ពាក្យអាចចូលគេហទំព័រឈ្មោះ http://nmsc.gov.kh/ ឬអាចសួរនាំព័ត៌មានបន្ថែមពីបញ្ជាការដ្ឋានកងរាជ អាវុធហត្ថក្រុង ស្រុក ខណ្ឌ ដែលជាទីលំនៅរបស់បងប្អូន។

ប្រភពដដែល បន្ដថា សូមប្រជាពលរដ្ឋដែលទទួលបានការជូនដំណឹងថាមានឈ្មោះក្នុងបញ្ជីរាយនាមប្រជាពលរដ្ឋខ្មែរត្រូវចូលបំពេកាតព្វ កិច្ចយោធា វគ្គដំបូង ឆ្នាំ២០២៦ អញ្ជើញមកប្រមូលផ្តុំ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៦:០០នាទីព្រឹក នៅទី បញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ដែលជាទីលំនៅរបស់បងប្អូន ហើយសម្រាប់បេក្ខជននៅរាជធានីភ្នំពេញ ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង សូមអញ្ជើញមកប្រមូលផ្តុំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត រាជធានី មុនពេលចេញដំណើររួមគ្នាទៅពិនិត្យកាយសម្បទា និងសុខភាពនៅសាលាហ្វឹកហ្វឺន។ សូមយកមកជាមួយ នូវបង្កាន់ដៃដាក់ពាក្យ អត្តសញ្ញាណបណ្ណ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្ទាល់ខ្លួន។

ប្រជាពលរដ្ឋខ្មែរភេទប្រុសដែលត្រូវបានជ្រើសរើសឱ្យចូលបំពេញកាតព្វកិច្ចយោធា នៅវគ្គដំបូង ឆ្នាំ២០២៦ អញ្ជើញមកប្រមូលផ្តុំគ្នា ហើយទៅពិនិត្យកាយសម្បទា និងសុខភាព នៅតាមទីតាំងដូចមានកំណត់ក្នុងសេចក្តី ជូនដំណឹងនេះ៕

To Top