៣០ឆ្នាំចុងក្រោយ ប្រទេសជាច្រើនទទួលស្គាល់ និងសិក្សាពីការកសាងសន្តិភាពរបស់កម្ពុជា
ភ្នំពេញ ៖ លោក ប៉ែន បូណាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងអះអាងថា ក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះ មានបណ្ដាប្រទេសជាច្រើនបានទទួលស្គាល់ និងសិក្សាពីការកសាងសន្តិភាពរបស់កម្ពុជា ។
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងថា រយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះ បណ្ដាប្រទេសជាច្រើនបានទទួលស្គាល់ និងបានសិក្សាពីការកសាងសន្តិភាពរបស់កម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ។
លោកបន្តថា ការប្រកាន់គោលជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការការទូត ដោយផ្អែកលើច្បាប់អន្តរជាតិ គឺជាឧទាហរណ៍ជាក់ស្ដែង ដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ឈរលើគោលការណ៍គ្រឹះនៃសន្តិភាព និងនយោបាយឈ្នះឈ្នះដើម្បីដោះស្រាយបញ្ហាជំនួសឱ្យការប្រឈមមុខគ្នាដោយអាវុធ៕
