ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ អំពាវនាវឱ្យបោសសម្អាតឱ្យអស់រាល់សកម្មភាពផលិត ចែកចាយ និងនាំចូលទំនិញក្លែងក្លាយ

កណ្ដាល ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យយកចិត្តទុកដាក់អនុវត្តច្បាប់ឱ្យបានកាន់តែម៉ឺងម៉ាត់ និងជាប្រចាំ ដើម្បីទប់ស្កាត់ និងបោសសម្អាតឱ្យអស់នូវរាល់សកម្មភាពផលិត ចែកចាយ និងនាំចូលទំនិញក្លែងក្លាយខុសច្បាប់។ ក្នុងពិធីដុតបំផ្លាញផលិតផលក្លែងម៉ាក និងសម្ភារៈពាក់ព័ន្ធ នៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងផលិតផលក្លែងក្លាយ ត្រូវបានចាត់ទុកជាការងារមានសារៈសំខាន់ និងចាំបាច់ តម្រូវឱ្យមានការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ការសហការយ៉ាងជិតស្និទ្ធ និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ។ លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ការដុតបំផ្លាញផលិតផលក្លែងក្លាយដែលត្រូវបានដកហូត និងចាត់ចែងតាមនីតិវិធី…

កណ្ដាល ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យយកចិត្តទុកដាក់អនុវត្តច្បាប់ឱ្យបានកាន់តែម៉ឺងម៉ាត់ និងជាប្រចាំ ដើម្បីទប់ស្កាត់ និងបោសសម្អាតឱ្យអស់នូវរាល់សកម្មភាពផលិត ចែកចាយ និងនាំចូលទំនិញក្លែងក្លាយខុសច្បាប់។

ក្នុងពិធីដុតបំផ្លាញផលិតផលក្លែងម៉ាក និងសម្ភារៈពាក់ព័ន្ធ នៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងផលិតផលក្លែងក្លាយ ត្រូវបានចាត់ទុកជាការងារមានសារៈសំខាន់ និងចាំបាច់ តម្រូវឱ្យមានការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ការសហការយ៉ាងជិតស្និទ្ធ និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ការដុតបំផ្លាញផលិតផលក្លែងក្លាយដែលត្រូវបានដកហូត និងចាត់ចែងតាមនីតិវិធី មិនមែនគ្រាន់តែជាការបំផ្លាញវត្ថុតាង ឬទំនិញដែលបំពានច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាសារនយោបាយ និងសារអនុវត្តច្បាប់ដ៏ច្បាស់លាស់មួយ ដែលបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឱ្យមានការប្រើប្រាស់ទីផ្សារកម្ពុជា ដើម្បីប្រកបសកម្មភាពផលិត ចែកចាយ និងជួញដូរផលិតផលក្លែងក្លាយខុសច្បាប់ឡើយ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «អំពាវនាវដល់សមត្ថកិច្ច និងគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តបង្កើនកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធបន្ថែមទៀត ព្រមទាំងយកចិត្តទុកដាក់អនុវត្តច្បាប់ឱ្យបានកាន់តែម៉ឺងម៉ាត់ និងជាប្រចាំ ដើម្បីទប់ស្កាត់ និងបោសសម្អាតឱ្យអស់នូវរាល់សកម្មភាពផលិត ចែកចាយ និងនាំចូលទំនិញក្លែងក្លាយខុសច្បាប់ ក្នុងគោលដៅការពារសុខភាព សុវត្ថិភាពសាធារណៈ និងលើកកម្ពស់កិត្យានុភាពទីផ្សារកម្ពុជា»។

បើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ផលិតផលក្លែងម៉ាក និងសម្ភារៈពាក់ព័ន្ធជាវត្ថុតាងបទល្មើស ដែលសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបក្នុងរយៈពេល ២ឆ្នាំ (២០២៤-២០២៦) ត្រូវបានរៀបចំដុតបំផ្លាញចំនួន២លើករួចមកហើយ នៅខេត្តត្បូងឃ្មុំ និងខេត្តតាកែវ មានដូចជា ផលិតផលបារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារសម្រាប់ផលិតបារី សរុបប្រមាណជាង ១ ០០០តោន៕

To Top