ការប្រកាន់ខ្ជាប់ ការជំរុញការគ្រប់គ្រងបក្ស ដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ៖ -ការៀបចំប្រព័ន្ធជាយុទ្ធសាស្ត្រ របស់គណបក្សដែលមានអាយុជាង១០០ឆ្នាំ ដើម្បីធានាអភិបាលកិច្ចជាតិ និងសុខសន្តិភាពយូរអង្វែង
សមិទ្ធផលសំខាន់ នៃកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០គឺពិភាក្សានិងអនុម័ត «ការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អំពីបញ្ហាសំខាន់មួយចំនួន ស្តីពីការប្រកាន់ខ្ជាប់ ការជំរុញការគ្រប់គ្រងបក្ស ដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ»។ ចំណុចច្នៃប្រឌិតថ្មី នៃឯកសារនេះមិនមែនជា “ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយទេ តែគឺស្ថិតនៅលើការដំឡើងកម្រិតជា ”យុទ្ធសាស្ត្រយូរអង្វែង”។
តាំងពីឆ្នាំ២០១៤មក លោកXi Jinpingក៏បានលើកឡើងយ៉ាងច្បាស់លាស់អំពី “ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ» ដោយដាក់វាឱ្យនៅទន្ទឹមនឹងគោលដៅ នៃការកសាងសង្គមដែលប្រជាជនមានជីវភាព ធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ការធ្វើកំណែទម្រង់ ឱ្យកាន់តែស៊ីជម្រៅ គ្រប់ជ្រុងជ្រោយនិងអភិបាលជាតិ ផ្អែកលើច្បាប់ដោយគ្រប់ជុ្រងជ្រោយ ដែលបង្កើតបានជា “យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទាំងបួន”។
ប្រសិនបើការគ្រប់គ្រងបក្ស ដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ បានដោះស្រាយបញ្ហាដែលថា “តើហ៊ានអនុវត្តយ៉ាងតឹងរ៉ឹងដែរឬទេ”និង “តើមានសមត្ថភាពក្នុងការគ្រប់គ្រងដែរឬទេ” ហើយការធ្វើស្វ័យបដិវត្តន៍ គឺជាការចង្អុលបង្ហាញនូវមាគ៌ាជាក់ស្តែង នោះការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ គឺប្រឈមមុខនឹងវិញ្ញាសាចុងក្រោយមួយ គឺ៖ នៅក្នុងបរិបទនៃការកាន់អំណាចរយៈពេលយូរតើអាចរក្សាភាពតឹងរ៉ឹងជាប់រហូតបានដែរឬទេ?
ស្នូលឡូហ្ស៊ីកនៃ “ការប្រកាន់ខ្ជាប់”៖ការដោះស្រាយបញ្ហាប្រឈមពិសេសៗ របស់គណបក្សធំមួយដែលផ្តោតលើឫសគល់ នៃបញ្ហាទាំងនោះខុសពីវិធានការចែកជាដំណាក់កាល និងផ្តោតក្នុងរយៈពេលខ្លីក្នុងការគ្រប់គ្រងបក្ស វិធីសាស្ត្រ “ការប្រកាន់ខ្ជាប់”គឺផ្តោតសំខាន់ទៅលើការធ្វើឱ្យប្រសើរឡើង នូវយុទ្ធសាស្ត្រកាន់អំណាចរយៈពេលយូរ ដើម្បីដោះស្រាយបញ្ហាប្រឈមពិសេស របស់គណបក្សធំ។
“បញ្ហាប្រឈមពិសេស របស់គណបក្សធំ”គឺជាកាន់សន្និដ្ឋានមួយ ដែលត្រូវបានលើកឡើងដំបូង ដោយលោកXi Jinping។តាមទស្សនៈរបស់លោក បញ្ហាប្រឈមដ៏ធំបំផុតរបស់បក្ស កាន់អំណាចដ៏ធំមួយ មិនមែនស្ថិតនៅលើបណ្តុំបញ្ហាឬបញ្ហាអាក្រក់ដែលចាក់ឫសជ្រៅក្នុងសង្គម អស់រយៈពេលជាយូរមកហើយនោះទេ ប៉ុន្តែវាស្ថិតនៅលើភាពខ្ជិលភាពអសកម្ម ឬភាពធូររលុងរយៈពេលយូរ។នេះមិនមែនជាបញ្ហាពាក់ព័ន្ធ នឹងហានិភ័យដែលកើតឡើងម្តងម្កាលឬក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែវាគឺជាបញ្ហាប្រឈម រយៈពេលវែងដែលនៅតែបន្តកើតមានក្នុងដំណើរការ ទាំងមូល។
វិធានការសំខាន់ៗ នៃ“ការប្រកាន់ខ្ជាប់”៖ការសម្រេចបាន នូវការផ្លាស់ប្តូរជាមូលដ្ឋានចំនួនបី
ចំណុចសំខាន់ នៃការប្រកាន់ខ្ជាប់ការគ្រប់គ្រងបក្ស ដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ គឺសម្រេចបាននូវការផ្លាស់ប្តូរ ជាមូលដ្ឋានចំនួនបី។ចំណុចនេះក៏ជាស្នូល នៃនវានុវត្តន៍នៃការគ្រប់គ្រងបក្សក្នុងយុគសម័យថ្មី របស់បក្សកុម្មុយនីស្តចិន ខុសពីការអនុវត្តកាលពីអតីតកាល។
ទី១ ការផ្លាស់ប្តូរពី “ការកែតម្រូវបែបប្រមូលផ្តុំ”ទៅជា “ការគ្រប់គ្រងជាប្រចាំ”។
ទី២ ការផ្លាស់ប្តូរពី “ការបង្ខំដោយបញ្ហា”ទៅជា “ភាពម្ចាស់ការខាងយុទ្ធសាស្ត្រ”។
ទី៣ ការផ្លាស់ប្តូរពី “ការគ្រប់គ្រងតាមដំណាក់កាល”ទៅជា “របបមានប្រសិទ្ធភាពរយៈពេលយូរ”។
ការដាក់ឱ្យអនុវត្តជាប្រព័ន្ធនូវ “ការប្រកាន់ខ្ជាប់”៖ប្រព័ន្ធស្វ័យស្ថាបនាដ៏ពេញលេញរបស់គណបក្សកាន់អំណាច “ការប្រកាន់ខ្ជាប់”មិនមែនគ្រាន់តែជាឃ្លា ឬស្លោកមួយម៉ាត់ប៉ុណ្ណោះទេ ដើម្បីអនុវត្តការទាមទារជាយុទ្ធសាស្ត្រស្តីពី “ការប្រកាន់ខ្ជាប់ាករគ្រប់គ្រងបក្ស ដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ”នោះ «សេចក្តីសម្រេចចិត្ត»នេះបានដាក់ចេញនូវផែនការជាប្រព័ន្ធ៖
ទី១ តម្កល់ “ការបង្កើនចរិតលក្ខណៈបក្ស”ក្នុងកន្លែងមូលដ្ឋាន។
ទី២ ផ្តោតលើចំណុចសំខាន់នៃ “ការគ្រប់គ្រងកម្មាភិបាលយ៉ាងតឹងរ៉ឹង”។
ទី៣ គ្របដណ្ដប់គ្រប់ជ្រុងជ្រោយ និងដើរទាន់សម័យកាល។
ទី៤ ផ្សារភ្ជាប់ស្មារតី ឥរិយាបថនិងវិន័យបក្សទៅនឹងការប្រឆាំងអំពើពុករលួយ បន្តជំរុញយ៉ាងមុតមាំនូវយុទ្ធសាស្ត្រដែលធានាឱ្យកម្មាភិបាលមិនហ៊ានប្រព្រឹត្តអំពើពុករលួយ មិនអាចប្រព្រឹត្តអំពើពុករលួយនិងមិនចង់ ប្រព្រឹត្តអំពើពុករលួយ ព្រមទាំងដើរតាមមាគ៌ា ប្រឆាំងអំពើពុករលួយ ដែលមានលក្ខណៈពិសេសចិន។
ទី៥ គឺពឹងផ្អែកលើការស្ថាបនាប្រព័ន្ធដើម្បីពង្រឹងមូលដ្ឋានគ្រឹះ។ធ្វើឱ្យស្វ័យគ្រប់គ្រងបក្សនិងការគ្រប់គ្រងកាន់តែមានលក្ខណៈវិទ្យាសាស្ត្រ ជាប្រព័ន្ធនិងមានស្តង់ដារ៕
