Feature

ឃាត់ខ្លួនអ្នកដឹកជញ្ជូនម្ហូបបានហើយ បន្ទាប់ពីធ្វើសកម្មភាពបំពាន លើរាងកាយស្រ្តីម្នាក់ នៅសង្កាត់បឹងទំពន់ទី១

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញឃាត់ខ្លួន ជនសង្ស័យជាអ្នកដឹកជញ្ជូនម្ហូប បានហើយ ក្រោយធ្វើសកម្មភាពបំពានលើរាងកាយស្រ្តីរងគ្រោះម្នាក់ នៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។

អនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងកាេនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងការិយា ល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ និងកម្លាំងការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន ធ្វើការស្រាវជ្រាវបង្រ្កាបឃាត់ខ្លនបានជនសង្ស័យម្នាក់ឈ្មោះ រិទ្ធ សុភារុន ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូនម្ហូប នៅចំណុចសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យ មានអាស័យដ្ឋាន ផ្លូវ៣៧១ បន្ទប់ជួល ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីករណីប្រទូស្តកេរខ្មាស កាលពីថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០២៦ វេលា ម៉ោង ២១:៥៧នាទី ចំណុចកើតហេតុ ផ្លូវ13BT ភូមិសន្សំសល់ទី៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រព្រឹត្តទៅលើស្រ្តីរងគ្រោះម្នាក់ រស់នៅផ្ទះជួល ភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈដែលជនសង្ស័យ ជិះម៉ូតូធ្វើជាវង្វេងផ្លូវ ហើយសួរនាំស្រ្តីរងគ្រោះ នៅពេលមេឃកំពុងភ្លៀង ហើយកន្លែងស្ងាត់ ក៏ជនសង្ស័យធ្វើសកម្មភាពបំពានលើរាងកាយស្រ្តីរងគ្រោះ បន្ទាប់មកក៏ជិះម៉ូតូគេចខ្លួនបាត់ ។

នៅព្រឹកថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៦ ស្រ្តីរងគ្រោះ ក៏អញ្ជើញមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវ មានវិធានការច្បាប់ ទៅលើជនសង្ស័យផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនិតិវិធី៕

To Top