ព័ត៌មានជាតិ

ទូតថ្មីអាម៉េរិក ជំរុញវិនិយោគិន មកបណ្តាក់ទុននៅកម្ពុជា ឱ្យកាន់តែច្រើនឡើង

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក Christopher Anderson ឯកអគ្គរដ្ឋទូតថ្មីរបស់អាម៉េរិក ប្រចាំកម្ពុជា បានជំរុញវិនិយោគិនពីអាម៉េរិកឱ្យបណ្តាក់ទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើង។   ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម និងកិច្ចខិតខំប្រឹងប្រែងកែទម្រង់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ជាពិសេសការសម្រួលនីតិវិធីនានា និងការសម្របសម្រួលវិនិយោគប្រកបដោយប្រសិទ្ធភាពខ្ពស់ និងរហ័សទាន់ចិត្តតាមរយៈស្ថាប័ន ក.អ.ក. ដែលជាសេនាធិការច្រកចេញចូលតែមួយ។   ជាកិច្ចឆ្លើយតប លោកឯកអគ្គរដ្ឋទូត…

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក Christopher Anderson ឯកអគ្គរដ្ឋទូតថ្មីរបស់អាម៉េរិក ប្រចាំកម្ពុជា បានជំរុញវិនិយោគិនពីអាម៉េរិកឱ្យបណ្តាក់ទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើង។
 
ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម និងកិច្ចខិតខំប្រឹងប្រែងកែទម្រង់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ជាពិសេសការសម្រួលនីតិវិធីនានា និងការសម្របសម្រួលវិនិយោគប្រកបដោយប្រសិទ្ធភាពខ្ពស់ និងរហ័សទាន់ចិត្តតាមរយៈស្ថាប័ន ក.អ.ក. ដែលជាសេនាធិការច្រកចេញចូលតែមួយ។
 
ជាកិច្ចឆ្លើយតប លោកឯកអគ្គរដ្ឋទូត ក៏បានធ្វើការកត់សម្គាល់ចំពោះការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា និងបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសការជំរុញវិនិយោគិនពីអាម៉េរិកឱ្យមកស្វែងយល់ពីសក្តានុពល និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង។
 
តាមរយៈជំនួបនាព្រឹកនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់លើការងារអាទិភាពមួយចំនួន ដោយផ្តោតលើសារៈសំខាន់នៃវិស័យថាមពល និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់កំណើនសេដ្ឋកិច្ចនាពេលអនាគត សំដៅជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី បង្កើតឱកាសវិនិយោគថ្មីៗ និងនាំមកនូវផលប្រយោជន៍រួមជូនប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕

To Top