ព័ត៌មានអន្តរជាតិ

អូស្រ្តាលី កំពុងពិចារណា ផ្តល់ជម្រកសុវត្ថិភាព សម្រាប់ពលរដ្ឋហុងកុង ក្រោយចិន អនុម័តច្បាប់សន្តិសុខជាតិថ្មី

បរទេស៖ ប្រទេសអូស្រ្តាលី កំពុងពិចារណាយ៉ាងសកម្ម ក្នុងការផ្តល់ទីជម្រកសុវត្ថិភាព ដល់ប្រជាជនហុងកុង ដើម្បីឆ្លើយតបនឹងច្បាប់សន្តិសុខថ្មី របស់ប្រទេសចិន។ ការពិចារណា របស់អូស្រា្តលីនេះ ទំនងជាបង្កភាពតានតឹងបន្ថែមទៀត ជាមួយទីក្រុងប៉េកាំង។

យោងតាមសារព័ត៌មាន Telegraph ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន បាននិយាយថា ស្ថានភាពនៅក្នុងទីក្រុងហុងកុងគឺ“ មានការយកចិត្តទុកដាក់ខ្លាំងណាស់” ហើយរដ្ឋាភិបាលរបស់លោកកំពុងតែ“ ពិចារណាយ៉ាងខ្លាំង” ចំពោះសំណើស្នើសុំស្វាគមន៍ នៅក្នុងប្រជាជន នៃអតីតទឹកដីអង់គ្លេសនេះ។

នៅពេលសួរ ដោយអ្នកយកព័ត៌មានថា តើអូស្រ្តាលីអាចពង្រីក ការផ្តល់ជម្រកសុវត្ថិភាពបានដែរ ឬទេ លោក មូរីសុន បានឆ្លើយថា“ មែន” ។ លោកបាននិយាយថា វិធានការនេះ នឹងត្រូវបានពិចារណាឆាប់ៗខាងមុខ ដោយគណៈរដ្ឋមន្រ្តីរបស់លោក ដោយណែនាំយ៉ាងមុតមាំថា វានឹងត្រូវបានអនុម័ត។

សូមជម្រាបថា ការប្រកាសរបស់អូស្រ្តាលី ក្នុងការផ្តល់ទីជម្រកសុវត្ថិភាព ដល់ប្រជាជនហុងកុង បានកើតឡើងមួយថ្ងៃ បន្ទាប់ពីចក្រភពអង់គ្លេស បានប្រកាសផ្លូវថ្មី សម្រាប់អ្នកដែលមានសញ្ជាតិអង់គ្លេស និងគ្រួសាររបស់ពួកគេ ដើម្បីផ្លាស់ទៅទីនោះហើយ ទីបំផុតដាក់ពាក្យសុំសញ្ជាតិ៕

ប្រែសម្រួលៈ ណៃ តុលា

To Top