ព័ត៌មានជាតិ

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃ ពលរដ្ឋទីទាល់ក្រ 15គ្រួសា!

នាព្រឹកថ្ងៃសុក្រទី០៣ ខែកក្កដា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាចំនួន បួនលាន ប្រាំសែនរៀល (៤,៥០០,០០០រៀល) និងអង្ករចំនួន ២៤ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៥គ្រួសារ ព្រមទាំង ក្រុមការងារមូលដ្ឋាន ចំនួន១២គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ទុរគតជនចំនួន១៥គ្រួសារ ដែលបានទទួលអំណោយជារៀងរាល់ខែរួមមាន៖
១- ឈ្មោះ ខាន់ សួន ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានចៅក្នុងបន្ទុក១០នាក់) ទទួលបានអង្ករ០៣ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ។
២- ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានចៅក្នុងបន្ទុក០៧នាក់) ទទួលបានអង្ករ០៣ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ។
៣- ឈ្មោះ ឡង់ស៊ី នួន ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជាស្ត្រីមេម៉ាយក្រីក្រកូនច្រើន) ទទួលបានអង្ករ០២ការ៉ុង និងថវិកា២០ម៉ឺនរៀល រៀងរាល់ខែ។
៤- ឈ្មោះ ខេន យ៉េន ភេទស្រី អាយុ៣៦ឆ្នាំ នៅភូមិព្រែករទាំង (ជាស្ត្រីមេម៉ាយមានកូនក្នុងបន្ទុក០៣នាក់) ទទួលបានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ។
៥- ឈ្មោះ គឹម ផុន ភេទប្រុស អាយុ៨០ឆ្នាំ នៅភូមិព្រែកថ្លឹង (ពិការភ្នែកដើរមិនរួច មានចៅក្នុងបន្ទុកច្រើន) ទទួលបានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ។
៦- ឈ្មោះ ឡុង សុន ភេទស្រី អាយុ៦៤ឆ្នាំនៅភូមិព្រែករទាំង (ចាស់ជរាមានជម្ងឺ មានចៅក្នុងបន្ទុក០៣នាក់) ទទួលបានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ ។
៧- ឈ្មោះ ផាត សុខជា ភេទស្រី អាយុ២០ឆ្នាំ នៅភូមិក្រាំងស្វាយ (កំព្រាឪពុកម្តាយ និងមានជម្ងឺប្រចាំកាយ) ទទួលបានអង្ករ០១ការ៉ុង និងថវិកា២០ម៉ឺនរៀល រៀងរាល់ខែ ។
៨- ឈ្មោះ ចៅ គង់ ភេទប្រុស អាយុ៧៦ឆ្នាំ (រស់នៅពីរនាក់ប្តីប្រពន្ធមានជីវភាពខ្វះខាត) នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។
៩- ឈ្មោះ សន គីម ភេទស្រី អាយុ៧៣ឆ្នាំ (ចាស់ជរាគ្មានទីពឹង) នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។
១០- ឈ្មោះ ស្រី ចេង ភេទប្រុស អាយុ៨៨ឆ្នាំ នៅភូមិព្រែករទាំង (ពីរនាក់ប្តីប្រពន្ធ មានជីវភាពខ្វះខាត) ទទួលបានអង្ករ០១ការ៉ុង និងថវិកា ១០ម៉ឺនរៀល រៀងរាល់ខែ។
១១- ឈ្មោះ ស រុន ភេទស្រី អាយុ៨២ឆ្នាំនៅភូមិក្រាំងស្វាយ (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។
១២- ឈ្មោះ អ៊ន អឿន ភេទស្រី អាយុ៣៣ឆ្នាំ នៅភូមិព្រែករទាំង (ពិការដៃម្ខាង) ទទួលបាន អង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។
១៣- ឈ្មោះ ទួន លន់ ភេទស្រី អាយុ៧៣ឆ្នាំ នៅភូមិព្រែកថ្លឹង (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។
១៤- ឈ្មោះ លឹម ម៉េង ភេទស្រី អាយុ៧៣ឆ្នាំ នៅភូមិព្រែករទាំង (ចាស់ជរា រស់នៅអាស្រ័យញាតិជិតខាង) ស្នើសុំអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។
១៥- ឈ្មោះ ឃុត ម៉ៅ ភេទស្រី អាយុ៧២ឆ្នាំ នៅភូមិក្រាំងស្វាយ (ចាស់ជរាមានជម្ងឺ គ្មានទីពឹង) ទទួលបាន អង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ៕

To Top