ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលជាសេចក្តីត្រូវការចាំបាច់បំផុត របស់ប្រទេសជាតិ ដើម្បីបម្រើ សេចក្តី ត្រូវការរបស់ប្រជាពលរដ្ឋ គឺនៅកំពុងបន្តដំណើរការ យ៉ាងមមាញឹក បើទោះបីបញ្ហា កូវីដ-១៩ កំពុងបន្តការរំខានដល់សេដ្ឋកិច្ចជាតិ យ៉ាងណាក៏ដោយ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា «ជាក់ស្តែងការដ្ឋានសាងសង់ផ្លូវក្រោមដី និងស្ពានអាកាសត្រង់រង្វង់មូលចោមចៅ គឺកំពុងតែសម្រុកធ្វើយ៉ាងសកម្ម ដើម្បីឆាប់បានដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់»។
សម្តេចតេជោ កម្ពុជាកំពុងខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីឲ្យចរន្តសេដ្ឋកិច្ចជាតិដំណើរការប្រក្រតី នៅក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង កូវីដ-១៩៕ ដោយ អេង ប៊ូឆេង