ព័ត៌មានអន្តរជាតិ

ចិន បញ្ជាក់ថា នឹងមិនចូលរួម ក្នុងកិច្ចចរចា នុយក្លេអ៊ែរនោះទេ បើអាមេរិកមិនកាត់បន្ថយក្បាល គ្រាប់របស់ខ្លួន

ប៉េកាំង ៖ អ្នកការទូតជាន់ខ្ពស់ចិនម្នាក់ បានលើកឡើងថាប្រទេសចិន នឹងរីករាយក្នុងការចូលរួមកិច្ចពិភាក្សា ស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ ត្រីភាគីជាមួយ សហរដ្ឋអាមេរិក និងរុស្ស៊ី ដោយស្ថិតក្នុងលក្ខខណ្ឌថា ទីក្រុងវ៉ាស៊ីនតោន ចាំបាច់កាត់បន្ថយឃ្លាំងអាវុធ របស់ខ្លួនឲ្យបានច្រើន ដើម្បីឆ្លើយតបនឹងកម្រិតផ្ទាល់របស់ចិន។

យោធាចិនបច្ចុប្បន្នមានអាវុធ នុយក្លេអ៊ែរ តិចជាងអាមេរិក ឬរុស្ស៊ី ដែលប្រទេសទាំងពីរមានក្បាល គ្រាប់នុយក្លេអ៊ែរ យ៉ាងតិច ៥០០០ គ្រាប់រៀងខ្លួន។

នៅក្នុងការប្រៀបធៀប វាត្រូវបានគេប៉ាន់ស្មានថា ប្រទេសចិនមានតែប្រហែល ៣២០ ប៉ុណ្ណោះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិស្តុកខុល (SIPRI) មានន័យថា សហរដ្ឋអាមេរិក នឹងតម្រូវឱ្យលុបបំបាត់ក្បាលគ្រាប់ជាង ៤.៥០០ ចេញពីឃ្លាំងអាវុធ របស់ខ្លួនដើម្បីផ្គូផ្គងជាមួយ ទីក្រុងប៉េកាំង។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវម្តងហើយម្តងទៀត ឱ្យប្រទេសចិន ចូលរួមការចរចាត្រួតពិនិត្យអាវុធ នុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ប៉ុន្តែទីក្រុងប៉េកាំង បានឲ្យដឹងថាខ្លួនគ្មានបញ្ហាទេ ខណៈដែលឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅមានទំហំតូចនៅឡើយ ៕
ដោយ ឈូក បូរ៉ា

To Top