ណៃរ៉ូប៊ី៖ អ្នកជំនាញការជនជាតិកេនយ៉ា ម្នាក់បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា អាហ្រ្វិកមានមេរៀនដែលត្រូវរៀនសូត្រជាច្រើន ពីប្រទេសចិន ដើម្បីទទួលបានកំណើន សេដ្ឋកិច្ចឆាប់រហ័ស។
លោក Cavince Adhere អ្នកស្រាវជ្រាវផ្នែកទំនាក់ទំនងអន្តរជាតិ ដែលផ្តោតលើទំនាក់ទំនងចិន – អាហ្វ្រិក បានឲ្យដឹងនៅក្នុងបទអត្ថាធិប្បាយមួយ ដែលត្រូវបានចុះផ្សាយនៅក្នុងកាសែត Daily Nation របស់ប្រទេសកេនយ៉ាថា ក្រៅពីការទាក់ទាញជំនួយអភិវឌ្ឍន៍ និងការវិនិយោគរបស់ចិន នៅទ្វីបអាហ្វ្រិក មានចំណុចសិក្សាសំខាន់ផ្សេងទៀត ដែលអាហ្វ្រិកអាចផ្តល់អានុភាពដល់ ប៉ុន្មានទស្សវត្សខាងមុខនេះ ដើម្បីបំពេញសេចក្តីប្រាថ្នាដែលមានចែង ក្នុងរបៀបវារៈអាហ្វ្រិក ២០៦៣ ។
លោក Adhere បានបញ្ជាក់ថា“ ទីមួយគឺការធ្វើគោលនយោបាយ ផ្តោតលើប្រជាជន។ ដោយទទួលបានការ ចាប់អារម្មណ៍ពីបដិវត្តរបស់ខ្លួន កាលពីពេលថ្មីៗនេះប្រទេសចិន បានដាក់យ៉ាងរឹងមាំនូវ សមាសធាតុដ៏ធំបំផុតរបស់ប្រជាជន ដែលជាចំណុចស្នូលនៃការពិភាក្សានិង ការធ្វើនយោបាយ៕ ដោយ ឈូក បូរ៉ា