ភ្នំពេញ៖ នៅចុងខែវិច្ឆិកានេះ កម្ពុជានឹងរៀបចំពិព័រណ៍ដាក់ បង្ហាញម្ហូប អាហារទ្រង់ទ្រាយច្រើនប្រភេទ ហើយត្រូវបានគេរំពឹងថា នឹងមានអ្នកចូលរួមទស្សនា ប្រមាណ៣ម៉ឺននាក់។
ពិរព័ណ៌នេះ មានការចូលរួមសហការជាដោយស្ថាប័នសង្គមស៊ីវិល និងរាជរដ្ឋាភិបាល ជាច្រើនដូចជា ក្រសួងអប់រំយុវជន និងកីឡា សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងទេស ចរណ៍ អង្គការUNDP និងស្ថាប័នជាច្រើនទៀត។
ពិរព័ណ៌នេះ ត្រូវបានគេឲ្យឈ្មោះថា ពិព័រណ៍អាហារកូន ស្លាបព្រា ដើម្បីបណ្ដុះ ចំណងចំណូល ចិត្តចំពោះអាហារព្រមទាំងគិតគូរពីបរិស្ថានផងដែរ។
ប្រធានបទពិព័រណ៍ដើម្បីក្តីស្រឡាញ់ចំពោះអាហារ ដែល បានកំណត់ និយមន័យ អាហារថា ជាអាហារបំប៉នដែល ប្រសើរសម្រាប់សុខភាពរបស់មនុស្ស និងភពផែនដី ខណៈអ្នកចូលទស្សនាទទួលបាននូវរសជាតិនៃអ្វីដែលពួកគេចូល ចិត្ត ។
ចំណែកអ្នកលក់វិញ បង្កើនភាពស្ថិតស្ថេរនៃប្រតិបត្តិការរបស់ពួកគេ។ អ្នកលក់ជាង៥០នាក់នឹងនាំយកអាហារនិងភេសជ្ជៈល្អបំផុតមកចូលរួមចាប់តាំងពីអាហារដែលមាន រសជាតិប្រៃ និងហិលរបស់ហាង Troloak រហូតដល់អាហារមាន រស់ជាតិផ្អែមរបស់ហាងល្បីៗ នៅកម្ពុជា និងក្រៅប្រទេស។
ក្រៅពីភាពសប្បាយរីករាយ និងការចងចាំល្អៗ សម្រាប់ក្រុមគ្រួសារទាំងអស់ កូនស្លាបព្រា គឺជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុន នៅក្នុងនិងខាងក្រៅឧស្សាហកម្ម ម្ហូបអាហារនិងភេសជ្ជៈ ដើម្បីដាក់តាំងបង្ហាញពីផលិតផល និងសេវាកម្មរបស់ពួកគេ ដល់អ្នកចូលរួម ទាំងអស់។
លោក Brice Smith ប្រធានប្រចាំប្រទេសនៃ Gloria Jean’s Coffee ដែលធ្លាប់បាន ចូលរួមពិព័រណ៍នេះ តាំងពីឆ្នាំ២០១៧ បានលើកឡើងថា “ពិព័រណ៍នេះគឺជាឱកាសដ៏ល្អ សម្រាប់ការផ្សព្វផ្សាយផលិតផល និងបង្ហាញផលិតផលថ្មីៗ ដើម្បីយល់ដឹងកាន់តែ ច្បាស់អំពីការយល់ឃើញរបស់អតិថិជន ចំពោះផលិតផលថ្មីរបស់អ្នក”។
កូនស្លាបព្រា ត្រូវបានបង្កើតឡើងដោយអ្នកជំនាញ ស្រាវជ្រាវផ្នែកទីផ្សារ និង បណ្តុះបណ្តាល គឺក្រុមហ៊ុនឌិ អាយឌៀ ខន់សាល់ធេនសុី ដែលមានសេចក្តី សោមនស្សរីក រាយក្នុងការស្វាគមន៍ក្រុមហ៊ុននិងក្រសួងមួយចំនួនដែលមាន ចក្ខុវិស័យដូចគ្នានៅឆ្នាំនេះ។ ដូចគ្នានឹងពិព័រណ៍មុនៗដែរ ស្លាបព្រានៅតែបន្តទទួលបានការគាំទ្រពីក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំ ក្រសួងទេសចរណ៍ និងសាលាក្រុង ។
ពិព័រណ៍នេះ នឹងក្លាយជាឱកាសដើម្បីអនុវត្តសុវត្ថិភាព ចំណីអាហារ និងនិរន្តរភាព តាមរយៈការកសាងសមត្ថភាព លើការប្រឆាំងថ្នាំសំលាប់មេរោគ និងការបែងចែកកាក សំណល់បូករួមទាំងការផ្តល់ ជម្រើសអេកូឡូស៊ីសម្រាប់ការវេចខ្ចប់ ជំនួសប្លាស្ទិក៕