ព័ត៌មានជាតិ

លោក កឹម សុខា ចុះទៅតាមបណ្តាខេត្តមួយចំនួន និងថ្លែងអំណរគុណពលរដ្ឋមកស្វាគមន៍

ភ្នំពេញ ៖ ក្នុងឱកាសលោកកឹម សុខា បានចុះទៅតាមបណ្តាមួយចំនួននៅកម្ពុជាលោកបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលស្វាគមន៍រូបលោកជាហូរហែរ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោកកឹម សុខា បានថ្លែងថា “ខ្ញុំសូមថ្លែងអំណរព្រះគុណ​ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះសង្ឃ​ និងបងប្អូនជនរួមជាតិ មកពីរាជធានី ខេត្តមួយចំនួនដែលកន្លងមកបាននិមន្ត​ និងអញ្ជើញមកសួរសុខទុក្ខខ្ញុំព្រះករុណា ខ្ញុំនៅគេហ ដ្ឋានផ្ទាល់ និងចំពោះព្រះសង្ឃបងប្អូនដែលបានស្កាត់ មកជួបសួរសុខទុក្ខដោយសម្តែងនូវមនោសញ្ចេតនានឹករលឹកក្រៃលែងចំពោះរូបខ្ញុំ នៅពេលដែលខ្ញុំធ្វើ ដំណើរទៅតាមបណ្តាខេត្តមួយចំនួននាពេលថ្មីៗនេះ ទោះបីមិនមានការជូនដំណឹង​ ឬផ្សព្វផ្សាយក៏ដោយ”។

លោកកឹម សុខាបង្ហាញអារម្មណ៍ថា នៅតែមាន ក្តីនឹករលឹក ចង់ជួប ចង់ស្តាប់ និងចង់និយាយឆ្លើយឆ្លងសួរសុខទុក្ខជាមួយពលរដ្ឋនៅទីកន្លែងនានាបន្តទៀត ឲ្យតែមានឱកាស៕

To Top