បរទេស ៖ នៅសប្តាហ៍នេះ សារព័ត៌មាន The Bloomberg បានចេញផ្សាយថា សភាជាតិ នៃប្រទេសអ៊ីស្រាអែល បានឈានទៅដល់ការ យល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីដាក់ឲ្យដំណើរ ការបំពង់បង្ហូរប្រេងមួយ ដែលនឹងជួយសម្រួល ដល់ការនាំចេញប្រេង ទៅដល់អឺរ៉ុបនៃប្លុករ៉ែប្រេង ដែលត្រូវបានរកឃើញនៅក្នុងដែនទឹក អ៊ីស្រាអ៊ែល និងកោះCypriot ។
ផែនការដែលមានតម្លៃ ៦ ពាន់ប៊ីលលានដុល្លារ ត្រូវបានរៀបចំឡើងដោយរដ្ឋមន្រ្តីថាមពល នៃប្រទេសអ៊ីស្រាអែលកោះCyprus ប្រទេសក្រិកនិងប្រទេសអ៊ីតាលី គឺសម្រាប់ច្រករបៀងមួយ ដែលមានចម្ងាយ ១៩០០គីឡូម៉ែត្រ ដែលនឹងតភ្ជាប់តំបន់ឧស្ម័ន ពីតំបន់ដែលមិនទាន់ត្រូវបានរកឃើញនៅឡើយ ទៅដល់អាងសមុទ្រ មេឌីទែរ៉ាណេខាងកើត។
គួរបញ្ជាក់ដែរថា ការស្ទង់មតិមួយអំពីការ ដំណើរការ ផ្លូវបង្ហូរប្រេងនេះ កំពុងត្រូវបានអនុវត្តដោយមានគោលបំណង ដើម្បីឈានដល់ការសម្រេចចិត្ត វិនិយោគចុងក្រោយឲ្យ បានក្នុងរយៈពេលពីរឆ្នាំ ព្រមទាំងឲ្យអាចបញ្ចប់គម្រោងនៅឆ្នាំ ២០២៥ ខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី