ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ដោះលែងជាបណ្តោះអាសន្ន អ្នកទោស ជាង១១៤.០០០នាក់ ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល មេរោគកូវិដ១៩ នៅក្នុងពន្ធនាគារ

បរទេស៖ ប្រធានសេវាពន្ធនាគារអ៊ីរ៉ង់លោក Mohammad Mehdi Haj-Mohammadi បាននិយាយកាលពីថ្ងៃច័ន្ទថា អាជ្ញាធរអ៊ីរ៉ង់បានដោះលែង អ្នកទោសប្រហែល ៣៦.០០០ នាក់ ដែលជាផ្នែកមួយនៃដំណាក់កាលថ្មី នៃការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃ មេរោគកូវិដ១៩ នៅក្នុងពន្ធនាគាររបស់ប្រទេស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន Tasnim ថា“ ចាប់តាំងពីថ្ងៃទី ៨ ខែកក្កដា គឺមានអ្នកទោសចំនួន ៣៦.២៨៣ នាក់ត្រូវបានដោះលែង” ។

កាលពីដើមខែកក្កដា អ្នកនាំពាក្យតុលាការអ៊ីរ៉ង់ លោក Gholamhossein Esmaeili បាននិយាយថា អាជ្ញាធរនឹងបន្តកាត់ បន្ថយអត្រានៃការកាន់កាប់នៅក្នុងពន្ធនាគារដើម្បីចៀសវាងការរីករាលដាលនៃមេរោគឆ្លងក្នុ ងចំណោមអ្នកទោស។

យោងតាមមន្រ្តីរូបនេះបទប្បញ្ញត្តិច្បាប់ត្រូវបានបង្កើតឡើងសម្រាប់ ការទម្លាក់ទណ្ឌកម្មចំពោះបទឧក្រិដ្ឋមួយចំនួន។ នេះតម្រូវឱ្យមានការពិនិត្យឡើងវិញ នូវករណីអ្នកទោសជាក់លាក់។ បន្ថែមពីលើនេះលោកបានបន្ថែមថា បច្ចុប្បន្នអាជ្ញាធរអ៊ីរ៉ង់កំពុងព្យាយាមប្រើទណ្ឌកម្មប្រភេទផ្សេងទៀតជាជាងដាក់ពន្ធនាគារ នៅពេលដែលអាចធ្វើទៅបាន។

គិតត្រឹមថ្ងៃទី ៥ ឧសភាអ៊ីរ៉ង់បានដោះលែងជាបណ្តោះអាសន្ន អ្នកទោសជាង ១១៤.០០០ នាក់ដែលកំពុងជាប់ពន្ធនាគារ។ ទោះជាយ៉ាងណាក៏ដោយនេះ មិនរាប់បញ្ចូលអ្នកទោសដែលបង្កគ្រោះថ្នាក់ដល់សង្គមទេ។

យោងតាមក្រសួងសុខាភិបា លអ៊ីរ៉ង់បានកត់ត្រាករណី ជំងឺកូវីដ១៩ ចំនួន ២៧៦.០០០ ករណីនិងអ្នកស្លាប់ប្រហែលជា ១៤.៤០០ នាក់ដែលទាក់ទងនឹងជំងឺនេះ៕ប្រែសម្រួលៈ ណៃ តុលា

To Top