ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ឲ្យ ក្រុមហ៊ុន លក់ផលិតផល តាមប្រពន្ធអនឡាញ គោរពក្រមសីលធម៌ និងកុំបោកប្រាស់ អតិថិជន

ភ្នំពេញ ៖ វិសាលភាព នៃការលក់ផលិតផល តាមប្រព័ន្ធអនឡាញ របស់បណ្តាលក្រុមហ៊ុនផ្នែកសម្ភស្ស កំពុងរីក ស្គុះស្គាយ៉ាងខ្លាំង នៅក្នុងបណ្តាញសង្គម យ៉ាងណា មានក្រុមហ៊ុនលក់ផលិតផល មួយចំនួននៅមិនទាន់បានចុះបញ្ជីការ និងទទួលស្គាល់ ពីក្រសួងសុខាភិបាលនៅឡើយ ។

ដើម្បីការពារសុខ សុវត្តិភាពប្រជាពលរដ្ឋ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ ” ស្នើឲ្យបណ្តាលក្រុមហ៊ុន ផ្សព្វផ្សាយ លក់ផលិតផល តាមប្រពន្ធអនឡាញទាំងអស់ ត្រូវគោរពនូវក្រមសីលធម៌ វិជ្ជាជីវះ ជាពិសេសគោរពនូវសុជីវធម៌របស់ខ្លួន កុំបោកប្រាស់គេ លក់ផលិតផលគ្មានគុណភាព ឲ្យអតិថិជន ។ បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល និងគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ កំពុងតែតាមមើល បើកឃើញការលក់ផលិតផលណាមិនមានបទដ្ឋានត្រឹមត្រូវ តាមផ្លូវច្បាប់ និងគុណភាពច្បាស់លាស់ មន្រ្តីជំនាញពាក់ព័ន្ធ និងចាត់វិធានការតាមផ្លូវច្បាប់ ” ។

លោកស្រីបានបន្តថា “ក្រសួងសុខាភិបាល និងចេញផ្សាយនូវផលិតផលណាមួយ ដែលមិនមានការទទួលស្គាល់ ពីក្រសួងសុខាភិបាល ឬក៏មិនមានការចុះបញ្ជីការ ជាមួយក្រសួងសុខាភិបាល ទៅដល់សាធារណៈជនបានដឹង” ។ មហាព្រឹត្តិការណ៍ប្រគល់ពានរង្វាន់សហគ្រិនឆ្នើម CEO ផ្នែកសម្ភស្ស កាលពីពេលថ្មីៗនេះ
រដ្ឋលេខាធិការក្រសួងសុខាភិបាល បង្ហាញឱ្យឃើញពីភាពរីកចម្រើននៃវិស័យពាណិជ្ជកម្ម ពាក់ព័ន្ធនឹងផ្នែកសម្ផស្សនៅកម្ពុជា។ បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញឱ្យសុខុមាលភាព របស់ប្រជាជនកាន់តែប្រសើរ ហើយក៏ជំរុញលើកទឹកចិត្តផងដែរឱ្យក្រុមហ៊ុនឯកជន
ចូលរួមចំណែកគោរពតាមបទដ្ឋានសុវត្ថិភាព ឬធ្វើអាជីវកម្មដោយផ្តោត សំខាន់លើការគិតគូពីសុខភាព របស់សាធារណជនឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

លោក ចិត្រ សិរីសុភ័ក្ត្រ អគ្គនាយកក្រុមហ៊ុន Luxury Smile Beauty Group Co., LTD បានមានប្រសាសន៍ថា ការបង្កើតកម្មវិធីប្រគល់ពានរង្វាន់ សហគ្រិនឆ្នើម CEO 2019 នៅថ្ងៃនេះ គឺបង្ហាញពីចេតនាដ៏សំខាន់ ក្នុងការចូលរួមចំណែកលើកស្ទួយ ដល់វិស័យសុខាភិបាល ជាពិសេសផ្នែកផលិត ផលថែរក្សាសម្រង់ ដែលកំពុងមានការវិវឌ្ឍទៅមុខ ជាលំដាប់ ប្រកបដោយភាពវិជ្ជមាន ។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុង មានសុខសន្តិភាព និងស្ថិរភាពល្អ ដែលកម្រិត នៃការរស់នៅ របស់ប្រជាជនកាន់តែប្រសើរឡើង ជាមួយនឹង កំណើនសេដ្ឋកិច្ចដ៏ល្អ ។ ហេតុនេះនៅពេលមនុស្ស មានការរស់នៅកាន់តែប្រសើរ នោះពួកគាត់នឹងចាប់ផ្តើមគិតគូកាន់ តែច្រើនលើគុណភាព នៃការរស់នៅ និងភាពស្រស់ស្អាត ដែលធ្វើឱ្យវិស័យសម្ផស្សក្លាយ ជាវិស័យប្រកបដោយសក្តានុពលមួយ នៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត ។

លោក ចិត្រ សិរីសុភ័ក្ត្រ បានមានប្រសាសន៍ថា៖ «យើងសង្ឃឹមថា កម្មវិធីប្រគល់ពានរង្វាន់ឆ្នើម CEO ដ៏ធំ និងដំបូងបំផុតប្រចាំឆ្នាំ 2019 នេះនឹងក្លាយជាចលករ ដ៏សំខាន់ក្នុងការជំរុញលើកទឹកចិត្ត ឱ្យម្ចាស់អាជីវកម្មផ្នែកសម្ផស្សនៅកម្ពុជា មានកម្លាំងចិត្តកាន់តែខ្លាំង ក្នុងការបន្តអភិវឌ្ឍខ្លួន និងបង្កើនការយល់ដឹង ផ្នែក ផ្លូវច្បាប់ដើម្បីជំរុញការរីកចម្រើនឱ្យក្លាយជាក្រុមហ៊ុនស្តង់ដារ ខ្ពស់សម្រាប់ប្រកួតប្រជែងក្នុងទីផ្សារក្នុងប្រទេស ក៏ដូចជាទីផ្សារតំបន់»៕

To Top