ព័ត៌មានអន្តរជាតិ

ចិន ៖ គ្រប់ការហោះហើរ ទាំងអស់ ត្រូវមានលិខិតធានាថា គ្មានអ្នកផ្ទុកកូវីដ១៩ឡើយ

បរទេស ៖ នៅសប្តាហ៍នេះរដ្ឋាភិបាលចិន បានប្រកាសដាក់កំហិតថា រាល់ការហោះហើរចូល ក្នុងប្រទេសទាំងអស់ ចាំបាច់តម្រូវឲ្យមានចេញជា លិខិតធានាអះអាងថា គ្មានវត្តមាន នៃអ្នកផ្ទុកវិរុសកូវីដ១៩ឡើយ។

ប្រទេសចិន ត្រូវបានគេដឹងហើយថា បានដកបម្រាមធ្វើដំណើរ សម្រាប់ជនបរទេសទាំងអស់ រួចរាល់ហើយចាប់តាំងតែពីបានធ្វើបែបនេះ កាលពីខែមិនាកន្លងទៅ ដើម្បីជៀសវាងការរីករាលដាល កាន់តែខ្លាំងនៅក្នុងប្រទេស ដោយសារតែបច្ចុប្បន្នខ្លួន អាចគ្រប់គ្រងស្ថានភាពឆ្លង បានយ៉ាងល្អត្រឹមត្រូវ។

គួរបញ្ជាក់មុនការ ប្រកាសច្បាប់ថ្មីនេះ ប្រទេសចិន បានតម្រូវឲ្យអ្នកធ្វើដំណើរទាំងឡាយ ដែលបានហោះហើរចូល ដល់ក្នុងប្រទេសត្រូវតែឃុំ ខ្លួនរយៈពេល ១៤ថ្ងៃ ដោយការចំណាយទាំងឡាយ ជាបន្ទុករបស់ខ្លួនឯង ទៅនឹងសណ្ឋាគារ ដែលត្រូវបានកំណត់ ទុកដោយរដ្ឋាភិបាល៕

ប្រែសម្រួល៖ស៊ុនលី

To Top