កាហ្សា៖ ចលនាហាម៉ាសអ៊ីស្លាម កាលពីថ្ងៃសុក្របានស្តីបន្ទោសមហាអំណាចសហរដ្ឋអាមេរិក ចំពោះការស្ទាក់ចាប់យន្តហោះស៊ីវិលរបស់អ៊ីរ៉ង់ លើដែនអាកាសរបស់ប្រទេសស៊ីរី។
អ្នកនាំពាក្យហាម៉ាស នៅតំបន់កាហ្សាបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានតាមអ៊ីមែលថា ការស្ទាក់ចាប់យន្តហោះអ៊ីរ៉ង់ ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Mahan គឺជាសកម្មភាពភេរវករ ដែលជាផ្នែកមួយនៃផែនការរបស់ក្រុងវ៉ាស៊ីនតោន ដើម្បីគ្រប់គ្រងមជ្ឈិមបូព៌ា។
អ្នកដំណើរជាង ១៥០ នាក់នៅលើយន្ដហោះអ៊ីរ៉ង់ ត្រូវបានជម្លៀសចេញនៅល្ងាចថ្ងៃព្រហស្បតិ៍បន្ទាប់ពីការចុះចតនៅអាកាសយានដ្ឋានបេរូត បន្ទាប់ពីការស្ទាក់ចាប់ដោយយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកចំនួន ២ គ្រឿង ក្នុងនោះមានអ្នកដំណើរជាច្រើនរងរបួស៕ដោយ ឈូក បូរ៉ា