បរទេស៖ សន្ទស្សន៍ គុណភាពខ្យល់របស់ ទីក្រុងហាណូយ ប្រទេសវៀតណាម ដែលត្រូវបានវាស់នៅស្ថានីយ៍ត្រួតពិនិត្យ ចំនួន ១០ នៅក្នុងទីក្រុង គឺភាគច្រើន ស្ថិតក្នុងកំរិតអាក្រក់ និងអាក្រក់បំផុត។ យោងតាមទីភ្នាក់ងារ ការពារបរិស្ថានទីក្រុងហាណូយ (AEP) បានឱ្យដឹងថា គុណភាពខ្យល់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅ ទីក្រុងហាណូយ បានឈានដល់កម្រិតមិនល្អ និងបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស។
យោងតាមសារព័ត៌មាន THE HANOI TIMES ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា នៅរសៀលថ្ងៃទី ១០ ខែវិច្ឆិកា AEP បាននិយាយថា សន្ទស្សន៍គុណភាពខ្យល់របស់ ទីក្រុងហាណូយ ដែលវាស់នៅស្ថានីយ៍ត្រួតពិនិត្យចំនួន ១០ នៅក្នុងទីក្រុង ស្ថិតនៅចន្លោះពី ១៥៩ ដល់ ២៤១ ។
គេអាចមើលឃើញថា គុណភាពខ្យល់នៅហាណូយ មិនមានភាពប្រសើរឡើងទេ នៅចុងសប្តាហ៍នេះ ហើយសន្ទស្សន៍នេះ បានកើនឡើងយ៉ាងខ្លាំង ជាមួយនឹងការអានខ្ពស់បំផុតដែល បានកត់ត្រានៅតំបន់ មីញខៃ (២៤១) , ហង្សដឿន (២៣១) និងនៅតំបន់ ផាមវ៉ាន់ដុង (២២៩) ៕ប្រែសម្រួលៈ ណៃ តុលា

